(ភ្នំពេញ) ៖ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែអា សាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីភាព ពិធីបើកសន្និសីទវេជ្ជ សាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល» ” Advanced Cardiovascular Management in Digital Transformation” ។

សន្និសីទនេះរៀបចំឡើង ក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍គ្នារវាងសហភាតរៈគ្រូពេទ្យឯកទេសបេះដូងកម្ពុជាយើងនិងសហភាតរៈគ្រូពេទ្យ ឯកទេសបេះដូងអន្តរជាតិដើម្បីចែករំលែកនិងដកស្រង់នូវបទពិសោធន៌រវាងគ្នានឹងគ្នាស្តីអំពីការ អភិ វឌ្ឍន៍ថ្មីៗ និង នវានុវត្តន៍នៃការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជម្ងឺបេះដូង-សរសៃឈាមនៅលើសកលលោក ក្នុងគោលបំណងលើកកំពស់សមត្ថភាពនិងចំណេះដឹង ចំណេះធ្វើរបស់វេជ្ជបណ្ឌិតខ្មែរ យើងដើម្បីធានាអោយបាននូវប្រសិទ្ធិភាពនៃការព្យាបាលនិងថែទាំសុខភាពជូនប្រជាពលរដ្ឋរបស់យើងអោយបានល្អប្រសើរ ។

ថ្លែងក្នុងសន្និសីទនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានសន្និសីទ នេះឡើង ដើម្បីអនុញ្ញាតឱ្យគ្រូពេទ្យបេះដូងកម្ពុជា និងគ្រូពេទ្យបេះដូងអន្តរជាតិ ធ្វើការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នា និងចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងបន្ថែមសមត្ថភាពរបស់គ្រូពេទ្យកម្ពុជាយើង ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព បច្ចេកទេស និងមធ្យោបាយផ្សេងៗ ប្រកប ដោយបច្ចេកវិទ្យាខ្ពស់ ក្នុងការព្យាបាលជំងឺ និងថែទាំសុខភាពជូនប្រជាពលរដ្ឋយើង ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គសន្និសីទ ជាពិសសេសក្រុមគ្រូពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន ដូចខាងក្រោម៖
* សូមយកចិត្តទុកដាក់ខ្ពស់លើជំងឺស្ទះសរសៃឈាមបេះដូង វិធីបង្ការជាពិសេស
* លើកទឹកចិត្តធ្វើយ៉ាងណា គឺត្រូវដើរឱ្យទាន់បច្ចេកវិទ្យាព្យាបាល ដោយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រសិទ្ធិភាពព្យាបាល បង្ការ និងការពារ
* ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវសារអប់រំសុខភាពទូលាយ ឱ្យមានរស់នៅសុខភាពល្អ ដូចជាការហូបចុកសុខុមាលភាព
* សូមយកចិត្តទុកដាក់ក្នុងផ្តល់ការថែទាំសុខភាពប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលដូចជា ជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដោយប្រើប្រាស់ ប.ស.ស ឬ មូលនិធិធម៌
*លើកទឹកចិត្តឱ្យអ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់ រួមនិងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានការពារសុខភាព និងដៃគូ ពង្រឹងការការពារ និងព្យាបាលជំងឺបេះដូងនិងសរសៃរឈាម។

លោកសាស្ត្រាចារ្យ សូមអំពាវនាវផងដែរ ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹក នាំសមាជិក សមាជិកាសមាគមគ្រូពេទ្យបេះដូងកម្ពុជា សូមបន្តរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍ ការកែទម្រង់ និងការបណ្តុះបណ្តាលលើវិស័យសុខាភិបាល ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *