(ភ្នំពេញ) ៖ នៅតាមដងផ្លូវ នៅរដូវបុណ្យចូលព្រះវស្សានេះ យើងអាចនឹងឃើញ មានលោកយាយ លោកតាគណៈកម្មការវត្តតាមបណ្ដាខេត្ត ដើររៃអង្គាស និងទទួលបច្ច័យពីពុទ្ធបរិស័ទ ដើម្បីជាវទៀន ជាវប្រេង ចង្ហាន់ និងបរិក្ខាផ្សេងៗប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា។ ជាមួយគ្នានោះ ក៏ឃើញ រូបយក្ស ឬរូបមនុស្ស-ប្រុសស្រី មាឌធំ ដើរឡកតាមចង្វាក់ភ្លេងឆៃយ៉ាំ ឬស្គរ ទទួលបច្ច័យផងដែរ។ សម្បករូបមាឌធំនោះ ត្រូវបានប្រជាពលរដ្ឋហៅថា ទីងមោង ឬ អ៊ុងឌា។
ទីងមោងមិនមែនជាវង់របាំដែលស្ថិតនៅក្នុងក្រឺត្យក្រមឡើយទីងមោងឬរូបថ្លុកប្រភេទមនុស្សចូល និងយក្សជៀល ក្នុងវង់ភ្លេងឆៃយាំ ដើម្បីរៃបច្ច័យជាមួយទានព្រះវស្សា។ ដើមកំណើតរបស់ទីងមោង កាលពីដើមឡើយទីងមោង ត្រូវបានគេហៅថា យក្សជៀល ព្រោះគេគូសមុខទីងមោងឲ្យទៅជាយក្ស ហើយខ្លួនទីងមោងត្រូវបានគេធ្វើឡើងដោយក្រងពីឫស្សី ហើយយកក្រដាសមករំុ ដើម្បីធ្វើឲ្យព្រាយក្នុងភូមិខ្លាច។ ទីមោងត្រូវបានគេធ្វើពីឫស្សីមានទម្រង់ និងមុខមាត់ដូចជាមនុស្ស ខ្លះទៀតក៏តែងជារូបយក្ស ដោយប្រហោងក្នុង មានស្លៀកពាក់រូបពណ៌ឆើត ឆាយ។ ដើម្បីឱ្យទីងមោងមានសកម្មភាពបាន ត្រូវមានមនុស្សចូលទៅខាងក្នុង ហើយធ្វើកាយវិកាទៅតាមដែលខ្លួនចង់ ពិសេសទៅតាមចង្វាក់ភ្លេងឆៃយ៉ាំដែលបានបន្លឺឡើង។
ពុទ្ធសាសនិកជនទាំងក្មេង ទាំងចាស់តែងតែមកជួបជុំគ្នានៅវត្តអារាមក្នុងពិធីបុណ្យសាសនានានា ជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យវត្តក្លាយជាបណ្ដាញសាមគ្គីភាពរបស់អ្នកស្រុកអ្នកភូមិ ៕