លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Tommy អគ្គនាយក ក្រុមហ៊ុន Liberty Group ចូលជួបសម្តែងការគួរសម និងសុំការគាំទ្រពីក្រសួងព័ត៌មាន ក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអំពី “គម្រោងព្រែកជីកហ្វូណនតេជោ” ក្រោមប្រធានបទ “ការធ្វើដំណើរលើផ្លូវទឹកជាមួយគ្នា (ព្រែកជីកហ្វូណនរបស់ខ្ញុំ)” នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក Tommy ក៏បាននាំយកអំណោយជាអង្ករ ចំនួន ១តោន និងសម្ភារ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីបម្រើឱ្យការងារផ្សេងៗតាមតម្រូវការ ផងដែរ។