(ភ្នំពេញ) ៖នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ចតុមុខ ឃើញមានការថយចុះ០,០៨ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងទៀតបានកើន ឡើង។ ការថយចុះនេះបានធ្វើឲ្យកំពស់ទឹកនៅចតុមុខនៅសល់ ៣,៥៨ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការកើនឡើងកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ- កំពង់លួង បានកើនកំពស់ចំនួន ០,០៦ម៉ែត្រ ធ្វើឲ្យកំពស់ទឹកឡើងដល់ ១,២១ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ -កំពង់ចាម បានកើនកំពស់០,០២ម៉ែត្រ ធ្វើឲ្យកំពស់ទឹកកើនឡើងដល់ ៦,៣២ម៉ែត្រ ។