(ខេត្តព្រះវិហារ) ៖ថ្ងៃទី០៦-០៨ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ២នាក់ យោធាផ្នែកសឹករងស្រុកត្បែងមានជ័យ ចំនួន០២នាក់ ចុះល្បាតចំណុចស្រែក្រពើ,វាលចន្ទីរ,ព្រៃរួចមាន់,អូរដា,អូរអញ្ចាញ និយាមកាលេខ ៥៦៧៩៣២-១៥៤៣១៩៧ ស្ថិតក្នុងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បាន ឃើញស្លាកសញ្ញាហាមទន្ទ្រានកាន់កាប់ដីរដ្ធខុសច្បាប់ ចំនួន០១ ត្រូវបានជនមិនស្គាល់មុខកាត់បំផ្លាញ។
ថ្ងៃដដែល មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត ៣នាក់ យោធាកងពលតូចអន្តរាគមន៍លេខ៧ចំនួន២នាក់ ចុះល្បាតចំណុច អូរគោល,ព្រៃប្រើសច្រើនព្រៃចំបក់ និយាមកាលេខ ៥៣០៩៧៣-១៥៣២០៩៨ ស្ថិតក្នុងភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានរុះរើខ្ទម១ទីតាំង និងរុករកឃើញអាវុធកែច្នៃ(កាប៊ិន) ចំនួន០ ១ដើម វត្ថុតាងរក្សាទុកនៅស្នាក់ការដំរីបូត។
ថ្ងៃទី០៤-០៨ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី ចំនួន០២នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ យោធាកងពលតូចអន្តរាគមន៍លេខ៧ ចំនួន០២នាក់ ចុះល្បាតចំណុច អូរគគីរ អូរអំពិល អណ្ដើកដប់ ស្ថិតក្នុងភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រុករកឃើញអាវុធកែច្នៃ(កាប៊ិន) ចំនួន០២ដើម វត្ថុតាងយកមករក្សាទុកនៅស្នាក់ការក្បាលដំរី ៕