(ភ្នំពេញ)៖ កាលពីសៀលថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ារដ្ឋមន្ត្រីក្រសួង សុខាភិបាល បានអញ្ជើញជាវាគ្មិន ធ្វើបឋកថាស្តីពី វិស័យសុខាភិបាល និងកាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យសុខាភិបាល ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
វេទិការធុរកិច្ចបារាំង -កម្ពុជា លើកទី២ នេះមានការចូលរួមពី ឯកឧត្តម Franck RIESTER រដ្ឋមន្ត្រីប្រតិភូអមក្រសួងកិច្ចការអឺរ៉ុប ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស នៃសាធារណៈរដ្ឋបារាំង ហើយក៏មានបទបង្ហាញពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងផ្នែកពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា «ការវិនិយោគលើវិស័យសុខាភិបាល គឺជាគន្លឺះដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ប្រទេស ដោយសារប្រជាជនមានសុខភាពល្អ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការចូលរួមប្រកបដោយប្រសិទ្ធភាពពីវិស័យឯកជន នឹងជួយពង្រឹងវិស័យសុខាភិបាល ទាំងមូលចាប់ពីសេវាវេជ្ជសាស្រ្តរហូតដល់ផ្នែកដែលមិនមែនជាវេជ្ជសាស្ត្រ រួមទាំងការផ្តល់សេវាថែទាំសុខភាពប្រកបដោយភាពច្នៃប្រឌិត ផលិតផលសុខាភិបាល ឧស្សាហកម្មឱសថ បច្ចេកវិទ្យាប្រើប្រាស់ រួមទាំងសុខភាពឌីជីថល ភស្តុភារកម្ម ការផ្លាស់ប្តូរជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
តាមរយៈការប្រមូលផ្តុំធនធាន និងជំនាញដែលមានរបស់យើងទាំងអស់គ្នា យើងអាចដោះស្រាយបញ្ហាប្រឈមសុខភាពទូទៅ បង្កើតការព្យាបាលថ្មី និងកែលម្អលទ្ធផលសុខភាពសម្រាប់ប្រជាជនរបស់យើង» ។

ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហរស្វាគមន៍ និងសម្របសម្រួលរាល់សំណើវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា វេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ធ្វើឡើងក្រោមអធិបតីភាពក្រោមដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះក្រសួងសុខាភិបាល ដឹកនាំដោយ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោករដ្ឋមន្រ្តី ក៏បាន ទទួលជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន និងសមាគមអ្នកវិនិយោគផ្នែកសុខាភិបាល របស់បារំាង ដើម្បីផ្លាស់ប្តូរនូវទស្សនៈ និងពិភាក្សាស្វែងយល់ឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនៅកម្ពុជាផងដែរ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *