(ភ្នំពេញ) ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ឆ្នាំ២០២៣ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២៦៨ គម្រោង និងគិតជាទឹកប្រាក់មានចំនួនជិតប្រាំពាន់លានដុល្លារ។ គម្រោងវិនិយោគនេះបានបង្ហាញឱ្យឃើញថា កម្ពុជាគឺជាប្រទេសដែលមានការបោះទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួច។


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះឱកាសអញ្ជើញជា​អធិបតី​​បើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២នាព្រឹកថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៤នេះ ។

សូមជម្រាបផងដែរ៖ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំឡើងក្រោមកិច្ចសហការរវាងសភា​ពាណិជ្ជកម្ម​កម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។ ក្នុងនោះវេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសបារាំង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed