ខេត្តតាកែវ) ៖អភិបាលខេត្តតាកែវ លោក វ៉ី សំណាង ស្នើឱ្យមន្ទីរពាណិជ្ជកម្មខេត្ត ចរចាជាមួយក្រុមហ៊ុនស្រាបៀរ ដើម្បីទម្លាក់ចោលផ្ទាំងពាណិជ្ជកម្មស្រាបៀរលើដីរបស់រដ្ឋ ត្រូវប្ដូរមកដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មណាដែលជាសារអប់រំសម្រាប់ពលរដ្ឋ។

លោកអភិបាលខេត្តដែលទើបចូលកាន់តំណែងថ្មី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ជា លើកដំបូង នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានណែនាំយ៉ាងដូច្នេះថា ៖«យើងត្រូវហាមដាច់ខាតចំពោះការផ្សាយពាណិជកម្មដែលពាក់ព័ន្ធទៅនិងគ្រឿងញៀន គ្រឿងស្រវឹងនិងល្បែងស៊ីសង ដែលបញ្ហាទាំង៣ខាង លើ មិនមាននៅក្នុងគំនិតរបស់គណៈអភិបាលខេត្តទេ»។

គួររម្លឹកថា លោក វ៉ី សំណាង ធ្លាប់ឱ្យមន្ត្រីជំនាញទម្លាក់ចោលផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលបានជោគជ័យម្ដងរួចមកហើយកាលពីលោក កាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ។ កាលណោះ ខេត្តកំពង់ស្ពឺទម្លាក់ផ្ទាំងផ្សព្វផ្សាយស្រាបៀរចោល ជំនួសមកវិញដោយផ្ទាំងផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្ត សារអប់រំជាដើម។

ជាការកត់សម្គាល់ វិធានការទម្លាក់ផ្ទាំងផ្សព្វផ្សាយក្នុងខេត្តកំពង់ស្ពឺរបស់លោក វ៉ី សំណាង កាលពីពេលកន្លង ទៅ ទទួលបានការសាទរច្រើនពីសំណាក់សាធារណជន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានចាត់ទុកថានេះជាសកម្មភាពដ៏ល្អមួយ គិតគូរខ្ពស់ចំពោះសុខភាពពលរដ្ឋ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើក ស្ទួយដល់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺផ្ទាល់តែ ម្ដង ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed