សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ អនុញ្ញាត​ឱ្យ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) គឺជាវិទ្យាស្ថានស្រាវជ្រាវឈាន មុខគេក្នុងការអភិវឌ្ឍគោលនយោបាយ សម្រាប់សមាហរណកម្មសេដ្ឋកិច្ច ក្នុងចំណោម ប្រទេសអាស៊ាន និងអាស៊ីបូព៌ា ។ ERIA ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជាច្រើននាពេលកន្លងមក តាមរយៈការសិក្សាលទ្ធភាពនៃកិច្ចព្រមព្រៀង, រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពដល់មន្ត្រី, និងកិច្ចការសម្របសម្រួលមួយចំនួន ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed