ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រក​ម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដឹ​ខ្ពង់ខ្ពស់ក្នុងដឹកនាំ​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រ ១៤ រោច ខែ​ជេស្ឋ ឆ្នាំ​រោង​ឆស័ក ព.ស២៥៦៨ ត្រូវ​នឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

កិច្ចប្រជុំនេះធ្វើឡើង​ដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១ សេចក្ដីព្រាងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ​ឆ្នាំ២០២៤-២០២៨

២ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល។

៣ បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពី ឯកភាវូបនីយកម្ម នៃវិធាន​មួយចំ​នួន​ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed