(ភ្នំពេញ)៖ កូនប្រុសពៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុនម៉ាណែត ប្រឡងជាប់ចំណាត់ថ្នាក់លេខ១កំរិតសកលទាំងភាសារអង់គ្លេសនិងគណិតវិទ្យា ទទួលបានមេដាយមាស២គ្រឿង នៅឌូបៃ។ នេះបើយោងតាមហ្វេសប៊ុកសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភា ។
តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោប្រធានព្រឹទ្ធសភា ដែលមានខ្លឹមសារដើមយ៉ាងដូច្នេះថា៖ តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ ថ្នាក់បែបណានោះទេតែតាពិតជា មានមោទ នភាពតាំងពីជាងមួយខែមុនក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកល នៅឌូបៃ។
តាយាយញញឹមពេលចៅចេញដំណើរ ទៅ រីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។ ពេលនេះតាយាយកាន់តែមាន
មោទនភាពដោយទទួលបានដំណឹងថា ចៅបានទទួលមេដាយមាសរហូតពីរគ្រឿងមួយគ្រឿងសម្រាប់គណិតវិទ្យានិងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស ។
ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសា
អង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ជាមួយសិស្សពីប្រទេសផ្សេងទៀត ។
តាក៏មានមោទនភាពផងដែរចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃក្នុងថ្នាក់និងកំរិតខុសៗគ្នាដែលបង្ហាញថា ចៅៗជាសិស្សពូកែរបស់កម្ពុជាទើបអាច ចូលប្រឡងកំរិតសកលបាន។
សូមអបអរសាទរជាមួយ មាតាបិតាអាណាព្យាបាលចៅៗទាំងអស់៕