( កណ្តាល) ៖ បុរសម្នាក់ខឹងម្តាយក្មេចស្តីបន្ទោសរឿងដើរលេងដាច់យប់ បានទាញដាវគំរាមថានឹងសម្លាប់ម៉ែក្មេច ត្រូវបានសមត្ថកិច្ចឃាតខ្លួន។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង០៩ និង០០នាទីនៅចំណុច ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស៊ី ផាតសួន ភេទស្រី អាយុ៧៦ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ត្រូវជាម្តាយក្មេចមានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ ។
ចំណែកជនសង្ស័យ ឈ្មោះលឹម លីដា ហៅពៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖ជាងដែក ត្រូវជាកូនប្រសារជនរងគ្រោះ ត្រូវបានឃាត់ខ្លួនយកទៅសាកសួរ ។ ជនសង្ស័យរូបធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល១ឆ្នាំករណីគ្រឿង ញៀន។ ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)។
ធ្លាប់ធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍ស្វាយរលំម្តង ករណីអំពើហិង្សាក្នុងគ្រួសារ។
វត្ថុតាងចាប់យកដូចជា ដាវដែកដងឈើ មានប្រវែង៦០សង់ទីម៉ែត្រ ចំនួន០១។
សមត្ថកិច្ចក្រុងតាខ្មៅបានអោយដឹងថា នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៤ វេលាម៉ោង ០៩និង០០នាទី ជនសង្ស័យបានត្រឡប់មកពីដើរលេងវិញ មកដល់ផ្ទះបានរករឿងឈ្លោះ ប្រកែកជាមួយម្តាយក្មេក ហើយបានយកដាវកាន់ជាប់នឹងដៃហើយស្រែកគំរាមកំ ហែងថានឹងកាប់សម្លាប់ទៅលើម្តាយក្មេកព្រមទាំងក្រុមគ្រួសារទៀតផង ទើបជនរង គ្រោះដែលជាម្តាយក្មេកបានរាយការណ៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំឲ្យចុះអន្តរាគមន៍នាំជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍និងបញ្ជូនមកអធិការនគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីតែម្តង។
តាមឆ្លើយជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចឥ្យថា គាត់ពិតជាបានយកដាវគំរាមកំហែងថានឹងកាប់សម្លាប់ទៅលើជនរង គ្រោះ (ម្តាយក្មេក) ប្រាកដមែនដោយសារខឹងជនរងគ្រោះចេះតែស្តីបន្ទោសខ្លាំងពេករឿងគាត់ពូកែដើរលេងយប់មិនចូលផ្ទះ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕