កណ្តាល) ៖លោក វរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា÷ ជនរងគ្រោះមាចំនួន០២នាក់
១.ឈ្មោះ ឃុត វៃ ភេទប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ត្រូវជាឪពុកបង្កេីត រងរបួសបែកមាត់, ២.ឈ្មោះ វង សឿន ភេទស្រីអាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ជាម្តាយបង្កើត ។ ចំណែកជនសង្ស័យ ឈ្មោះ វៃ វិន ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ វិជ្ជមានសារធាតុញៀន ដែលជនរងគ្រោះ ជាឪពុកម្តាយ និងជនសង្ស័យជាកូនមានទីលំនៅជាមួយគ្នាក្នុងភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក គឺ ពូថៅចំនួន០១ដើម ។
បើតាមការបញ្ជាក់របស់លោកអធិការបានបន្ថែមថា ជនសង្ស័យជាមនុស្សប្រេីប្រាស់គ្រឿងញៀនជាប្រចាំហេីយតែងតែគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះនិងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នងផ្ទះជាញឹកញាប់ ហើយក៏ធ្លាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែលនាំខ្លួន អោយមកធ្វេីកិច្ចសន្យាអប់រំចំនួន០២លេីករួចមកហេីយ។
លោកបន្ថែមថា មុនពេលកើតហេតុ ជនសង្ស័យបានដើរទៅទិញស្រាថ្នាំយកមកផឹកនៅផ្ទះអស់ចំនួនកន្លះលីត្រតែម្នាក់ឯង លុះពេលផឹកស្រាអស់ ជនសង្ស័យក៏បានដេីរទៅសុំលុយម្តាយកំពង់លក់ដូរនៅក្នុងផ្សារកោះខែលចំនួន ១៥០០រៀល ពេលបានលុយរួចហេីយជនសង្ស័យក៏បានដេីរត្រឡប់មកផ្ទះវិញរួចប្រេីឪពុកទៅទិញស្រាឲ្យខ្លួនផឹកតែជនរងគ្រោះជាឪពុកមិនបានទៅទិញស្រាឲ្យជនសង្ស័យទេ ខណៈពេលនោះជនសង្ស័យបានខឹងនិងជនរងគ្រោះជាឪពុក ហើយបានវាយបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្តាលឲ្យខូចខាតអស់មួយចំនួនរួចស្រាប់តែជនសង្ស័យបានស្ទុះទៅវ៉ៃជនរងគ្រោះជាឪពុកមួយដៃត្រូវចំមាត់បណ្តាលឲ្យបែកមាត់ចេញឈាម។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិកោះខែលបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកដេីម្បីធ្វេីការសាកសួរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕