ភ្នំពេញ÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាសម្តេចជាពីជម្ងឺកូវីដ១៩ហើយក្តី តែសម្តេចនៅត្រូវការពេលសម្រាកបន្ថែម ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនារាត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភាស្នើសុំការយោគយល់ពីសំណាក់មិត្តភក្រ័បរទេស ពិសេសអគ្គរដ្ឋទូតមួយចំនួន ដែលត្រូវចូលជួបសម្តេចតាមកម្មវិធីគ្រោងទុក តែត្រូវបានលុបចោលវិញ។
បើទោះបីនាពេលនេះ ជំនួបទាំងនោះត្រូវលុបចោលយ៉ាងណាក្តី សម្តេចតេជោ បង្ហាញនូវក្តីសង្ឃឹមថានឹងមានជំនួបខាងលើនាពេលក្រោយ។
គួររម្លឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេចពុំមានជំងឺកូវីដ ១៩ ទៀតទេក្រោយពីការធ្វើតេស្តអវិជ្ជមាន ២ ដងកាលពីថ្ងៃម្សិលម្ងៃ និងនៅរសៀលម្សិលមិញនេះ។ សម្តេចបានថ្លែងថាលាហើយកូវីដ១៩ ជាលើកទី២ និងខិតខំមិនឱ្យមានការលាជាលើកទី៣៕