(ខេត្តត្បូងឃ្មុំ) ÷សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថម្នាក់ដែលជាអតីតប្តី បាញ់សម្លាប់ប្រពន្ធ។ ប៉ុន្តែមិនស្លាប់ពេលនេះប្រពន្ធសង្គ្រោះបន្ទាន់ចំណែកម៉ែក្មេក ឳក្មេក ស្លាប់ និងបាញ់ខ្លួនឯងស្លាប់តាមក្រោយ នៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅល្ងាច ០៧ កុម្ភៈ ២០២៥។

ប្រភពបឋមបានឱ្យដឹងថាជនបង្កឈ្មោះ ហ៊ីង សុវណ្ណារ៉ា ឪពុក,ម្ដាយក្មេកបានស្លាប់។ ស្ត្រីជាភរិយារងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។
ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥

របាយការណ៍បឋម÷នៅវេលាម៉ោង ១៧:៥៥នាទី
មានករណីឃាត់កម្មកើតឡើងនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ÷
១ បង្កដោយ ឈ្មោះ ហុីង សុវណ្ណារិទ្ធិ(សម្លាប់ ខ្លួន) បានបាញ់ទៅលើខ្លួនឯង។
២ ឪពុកក្មេកឈ្មោះ ឈឿង ប៊ុនធឿន (ស្លាប់) អាយុ៦៤ឆ្នាំ ។
៣ ម្តាយក្មេក ឈ្មោះ អោក ចាន់សាត (ស្លាប់) អាយុ៦៥ឆ្នាំ
៤ ប្រពន្ធ ឈ្មោះ ប៊ុន លក្ខណា (របួសជើង) អាយុ ៣២ឆ្នាំ
៥ ឈ្មោះ ប៊ុន រតនា (របួសស្មា) អាយុ ៣៨ឆ្នាំ ត្រូវជាបងប្រុសខាងប្រពន្ធ
៦ ឈ្មោះសេង ហន (របួសភ្នែក) ប្រុស អាយុ ៥៤ឆ្នាំ ត្រូវជាប្រជាការពារភូមិ

ជនរងគ្រោះរស់នៅភូមិឃុំខាងលើ។

ស្លាប់០៣នាក់ របួស០៣នាក់រួចជនបង្កបាញ់សម្លាប់ខ្លួនឯង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *