(ខេត្តកំពង់ស្ពឺ ) ៖ យ៉ាងហោចណាស់មានមនុស្សចំនួន០៣នាក់បានស្លាប់ភ្លាមៗនៅក្នុងកាប៊ីនរថយន្ត ខណៈដែលរថយន្តចំនួនពីរគ្រឿងបុកគ្នាចំពីមុខយ៉ាងពេញទំហឹង ខណៈដែលបើកបរបញ្ច្រាសទិសគ្នា ។

ហេតុការណ៍រថយន្តបុកគ្នាបណ្តាលឱ្យស្លាប់មនុស្ស០៣នាក់បានកើតឡើងកាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដបុកជាមួយរថយន្ដ ពេលដែលបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់មនុស្សចំនួន០៣នាក់នៅក្នុងកាប៊ីនភ្លាមៗតែម្តង។ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរប្រជាពករដ្ឋនិថសមត្ថកិច្ចជួយអន្តរាគមន៍។

មន្ត្រីដដែលបានបន្តថា សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ចំពោះករណីខាងលើមានការកកស្ទះ ចរាចរណ៍បានម្ខាង សមត្ថកិច្ចកំពុងចាត់ចែងបន្តទៀត៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *