ភ្នំពេញ៖ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក ទិត្យ វុទ្ធី ប្រធានគណៈកម្មការផ្សារដើម គរ បានដឹកនាំកម្លាំងចុះបាញ់ថ្នាំសម្លាប់មេរោគ សត្វ ល្អិតចង្រៃ នៅក្នុងផ្សារ និងជុំវិញបរិវេណផ្សារ។

គណៈកម្មការផ្សារដើមគរ បានបញ្ជាក់ថា ការបាញ់ថ្នាំសម្លាប់មេរោគនេះ ក្នុងគោលបំណងការពារថែរក្សាអនាម័យបរិស្ថាន និងគិតគូរដល់សុខុមាលភាពរបស់អាជីវករលក់ដូរ ក៏ដូចជាអតិថិជនដែលចេញ-ចូល ទិញទំនិញ ឬសម្ភារប្រចាំថ្ងៃផងដែរ។

សូមជម្រាបថា ការបាញ់ថ្នាំសម្លាប់មេរោគ និងសត្វល្អិតនេះ គណៈកម្មការផ្សារដើមគរ នឹងបន្ដធ្វើជាបន្ដបន្ទាប់ទៀត ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

អាជីវករផ្សារដើមគរ ក៏ដូចជាប្រជាពលរដ្ឋបានសម្ដែង សេចក្តីរីករាយ គ្រាដែលអាជ្ញាធរបានយកចិត្តទុកដាក់ចំពោះបញ្ហាសុខមាលភាពរបស់ពួកគាត់។ ប្រជាពលរដ្ឋក៏ដូចជាអាជីវករកត់សម្គាល់ឃើញថា មួយរយៈចុង ក្រោយនេះបញ្ហាសត្វមូសហាក់ដូចជា ក្លាយជាបញ្ហាមួយកង្វល់របស់ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយតាម រយៈគណៈកម្មការផ្សារដើមគរ បញ្ហាកង្វល់សត្វមូសត្រូវបានកាត់បន្ថយ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed