ប្រជាពលរដ្ឋនៅឃុំឬស្សីស្រុក,ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបានបង្ហាញអារម្មណ៍ មិនរីករាយនៅពេលដែលទទួលដំណឹងថាអាជ្ញាធរនិងផ្លាស់ប្ដូរក្រុមហ៊ុនអគ្គិសនីផ្គត់ផ្គង់មូលដ្ឋានរបស់ពួកគាត់នដោយយោង ទៅតាមអ្វីដែលច្បាប់បានកំណត់ព្រមព្រៀងគ្រាកន្លង មក។ យ៉ាងណាក៏ដោយកិច្ចប្រជុំបានព្រមព្រៀងគ្នាឲ្យមានការដោះដូរនេះ ប៉ុន្តែមិនទាន់មានដំណោះស្រាយចំពោះអារម្មណ៍របស់ប្រជាពលរដ្ឋនៅឡើយ។

រសៀលថ្ងៃទី០៤ ខែធ្នូ ២០២៤ នៅសាលាឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ លោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម និងបណ្ឌិត តេង សុខុមាល អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងតំណាងមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម តំណាងសាលាស្រុកស្រីសន្ធរ តំណាងសាលាឃុំឫស្សីស្រុក កងកម្លាំង តំណាងក្រុម ហ៊ុន ឡាយ វ៉េងឃាង ឯ.ក  និងតំណាងសហគ្រាស
អេឡិកទ្រីស៊ីធីកងមាស បានជួបជាមួយតំណាងប្រជាពលរដ្ឋក្នុងភូមិឫស្សីស្រុក ភូមិត្នោតលើ ភូមិត្នោតក្រោម ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ដើម្បីប្រកាសអំពីគម្រោងផ្ទេរការផ្គត់ផ្គង់អគ្គិសនីពីក្រុម ហ៊ុន ឡាយ វ៉េងឃាង ឯ.ក មកឲ្យសហគ្រាស អេឡិកទ្រីស៊ីធី កងមាស ធ្វើការផ្គត់ផ្គង់វិញស្របតាមគោលការណ៍ច្បាប់ ។

កន្លងមក ភូមិទាំង៣ខាងលើ ឋិតក្នុងតំបន់ចែកចាយរបស់សហគ្រាស អេឡិកទ្រីស៊ីធី កងមាស ប៉ុន្តែក្រុម ហ៊ុន ឡាយ វ៉េងឃាង ឯ.ក បានសាងសង់ខ្សែបណ្តាញអគ្គិសនីចេញក្រៅតំបន់ចែកចាយដែលកំណត់ក្នុងអាជ្ញាបណ្ណរបស់ខ្លួន ចូលភូមិទាំង៣ និងបានផ្គត់ផ្គង់អគ្គិសនីដោយខុសច្បាប់ ។ ពេលនេះ ក្រុម ហ៊ុន ឡាយ វ៉េងឃាង ឯ.ក ប្រកាសថាប្រគល់តំបន់ដែលខ្លួនបានផ្គត់ផ្គង់កន្លង មកដល់សព្វថ្ងៃដោយខុសច្បាប់នេះ មកឱ្យសហគ្រាស អេឡិកទ្រីស៊ីធី កងមាស ដោយសន្តិវិធី និងសហការជា មួយមន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជាក្នុងដំណើរការផ្ទេរនេះ។

តំណាងអាជ្ញាធរអគ្គិសនីកម្ពុជាបញ្ជាក់ជូនប្រជាពលរដ្ឋថា ដំណើរការផ្ទេរនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់ ស្ថេរភាពនៃការផ្គត់ផ្គង់ ព្រមទាំងមិនធ្វើឱ្យខាតផល ប្រយោជន៍របស់អ្នកប្រើប្រាស់អគ្គិសនីនៅតំបន់នេះទេ ។បណ្ឌិត តេង សុខុមាល អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ជូនប្រជាពលរដ្ឋថា រាល់ការផ្លាស់ប្ដូរមិនត្រូវបានបង់ប្រាក់ឬធ្វើឲ្យប្រជាពលរដ្ឋខាតបង់ដោយប្រការណាមួយទេ។ ការបង់ប្រាក់សម្រាប់តែអតិថិជនថ្មីតែប៉ុណ្ណោះ។ ដូច្នេះសូមប្រជាពលរដ្ឋជឿទុកចិត្តលើអាជ្ញាធរជំនាញក៏ដូចជាអាជ្ញាធរដែនដីចុះ។

កិច្ចប្រជុំសម្របសម្រួលហាក់ដូចជាបានទទួលយកពីគ្រប់ភាគីនៅចំពោះមុខអាជ្ញាធរអគ្គិសនីកម្ពុជាក៏ដូចជាអាជ្ញាធរខេត្តកំពង់ចាម។ ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើហាក់ដូចជាមិនពេញចិត្តចំពោះការដែលតម្រូវឲ្យពួកគាត់ទៅប្រើប្រាស់ថាមពលរបស់ក្រុមហ៊ុនថ្មីបើទោះបីជាមានការបញ្ជាក់ច្បាស់ថាមិនមានចំណាយអ្វីក៏ដោយនោះ។ ប្រជាពលរដ្ឋខ្លះនិយាយថាអាចនឹងមានការខាតបង់នៅពេលដែលមានការផ្លាស់ប្ដូរបណ្ដាញថ្មី។ យ៉ាងណាក៏ដោយអាជ្ញាធរខេត្តប្រកាសថានឹងមានការជួបប្រជុំសម្របសម្រួលជាថ្មីនៅពេលក្រោយទៀត៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *