(ខេត្តកំពង់ចាម ) ÷អនុវត្តបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបជនដៃដល់ពាក់ព័ន្ធករណីឃាតកម្ម។
ជនដៃដល់ត្រូវបានចាប់ខ្លួននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង២០៖៣០នាទី នៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយកម្លាំងជំនាញនាយកដ្ឋាន ដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជនដៃដល់ឈ្មោះ សាន សៅ អាយុ៣០ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ ស្នាក់នៅភូមិរវៀងឃុំខ្នុរដំបង ស្រុក ជេីងព្រៃខេត្តកំពង់ចាមពាក់ព័ន្ធករណីឃាតកម្មបណ្តាល ឲ្យស្រី្តម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៥០ឆ្នាំ ស្លាប់កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្រោយរបងរោងចក្រ ស្កូនស៊ូ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
គួរបញ្ជាក់ថា ស្ត្រីវិកលចរិតម្នាក់ អាយុប្រហែល៥០ឆ្នាំ ត្រូវបានជនពុំស្គាល់មុខរំលោភរួចសម្លាប់បំបិទ មាត់ ព្រមទាំងបានវាយលើផ្ទៃមុខឡើងជាំមើលសឹងមិនស្គាល់ រួចហើយដឹកសពមកទម្លាក់ចោលក្នុងព្រៃមួយកន្លែងមមានចម្ងាយប្រមាណ៧៥០ម៉ែត្រ ខាងជើងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានប្រញាប់ប្រញាល់នាំគ្នាទៅហ៊ុំព័ទ្ធកន្លែងកើតហេតុ មិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅក្បែរសពនោះទេ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវកាត់ព្រៃចំណុចកើតហេតុក៏បានប្រទះឃើញសពមនុស្សស្រីម្នាក់ដេកស្លាប់ ហើយនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៤ រាយ ការណ៍មកប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានខ្នុរដំបងឱ្យបានដឹងរាយការណ៍ជូនលោកអធិការនគរបាលស្រុកនិងឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ។ នៅកន្លែងកើតហេតុ មិនមានផ្ទះប្រជាពលរដ្ឋនោះទេគឺហ៊ុំព័ទ្ធទៅដោយព្រៃតែប៉ុណ្ណោះ។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចក៏បានបង្កើតគណៈកម្មការចម្រុះ ក្នុងនោះរួមមានមណ្ឌលសុខភាពខ្នុរដំបង អាជ្ញាធរឃុំដើម្បីពិនិត្យសាកសពមនុស្សស្រីវិកលចរិកមិនស្គាល់អត្តសញ្ញាណ តាមរយៈកោសល្យបច្ច័យឃើញថា សពត្រូវបានគេរំលោភរួចសម្លាប់ចោល។
បើតាមការពិនិត្យមើលជាក់ស្ដែង សពអាចគេសម្លាប់ពីចម្ងាយហើយដឹកយកមកផ្លុងចោលនៅក្នុងព្រៃនេះតែម្ដង។ ជាមួយនោះនៅលើផ្ទៃមុខឃើញមានស្នាមវាយជាំបែកមុខមើលសឹងមិនស្គាល់ តែប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចបានចំណាំថា ស្ត្រីដែលស្លាប់នេះគឺជាមនុស្សវិកលចរិត តែងតែដើរត្រេកចរតាមដងផ្លូវម្ដងឃើញនៅខ្នុរដំបង ម្ដងឃើញនៅកន្លែងផ្សេង ។ តែគេពុំបានស្គាល់អត្តសញ្ញាណច្បាស់លាស់ថា ស្ត្រីម្នាក់នេះមានទីលំនៅទីណាពិតប្រាកដដែរ។
តាមការសន្និដ្ឋានករណីឃាតកម្មមានស្ថានទម្ងន់ទោស អាចកើតឡើងម៉ោងប្រហែល៩យប់ ថ្ងៃទី២១ វិច្ឆិកា ២០២៤ នៅចំណុចក្រោយរោងចក្រស្កនស៊ូ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃចម្ងាយ៧៥០ម៉ែត្រ ខាងជើងផ្លូវ ជាតិលេខ៦ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្ត សញ្ញាណបានចាប់រំលោភ និងដាល់ដោយដៃត្រូវចំផ្ទៃ មុខ មានស្នាមជាំ ហើយបែកឈាមបណ្តាលឱ្យស្លាប់។
ជនសង្ស័យធ្វើសកម្មភាពរួចគេចខ្លួនបាត់។ សពជនរងគ្រោះគណៈកម្មការបានប្រគល់ជូនអាជ្ញាធរឃុំចាត់ចែងដោយរៀបចំបញ្ចុះសពនៅកន្លែងណាមួយ ដើម្បីងាយ ស្រួលថ្ងៃក្រោយសាច់ញាតិមកតាមសួររក។
បច្ចុប្បន្នជនសង្ស័យប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕