ខេត្តកំពង់ស្ពឺ៖ ទីបំផុត ! ជនដៃដល់និងគូកនទាំងអស់មានគ្នា៣នាក់ បានត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ៣០ ខែតុលាឆ្នាំ២០២៤ពី បទធ្វើគុតសង្ឃធុតង្គ១អង្គ កាល ពី ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៤កន្លង ទៅ វេលាម៉ោង ប្រមាណ១១ និង៤០ នាទីនៅវត្តពុទ្រារាម ស្ថិតក្នុងភូមិ ក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ។
ព្រះសង្ឃដែលត្រូវពួកគេធ្វើគុតព្រះនាម គាត សម្បត្តិ ហៅទូច ព្រះជន្ម៤២ ឆ្នាំ ដោយទទួល អនិច្ចធម្មនៅ ខាងមុខ អាស្រមតែម្តង ។
ក្រោយពីទទួលបានព័ត៌មាននេះនគរបាលខេត្តកំពង់ស្ពឺចុះស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និង អ្នកជាប់ពាក់ព័ន្ធ ក្នុងករណីខាងលើ ។
លុះមកដល់ ថ្ងៃទី៣០ខែតុលា ឆ្នាំ ២០២៤ កម្លាំងសមត្ថ កិច្ច បានឃាត់ខ្លួន បាន ជនសង្ស័យ ចំនួន ៣នាក់ រួមមាន ៖
១- ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ ៤០ ឆ្នាំគឺជាជន ដៃដល់,២- ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ ៣៥ឆ្នាំ ជាប្រពន្ធ ជនដៃដល់ និង៣- ឈ្មោះ លន់ ស្រីនាង អាយុ ៣២ ឆ្នាំ ជាប្អូនស្រី របស់ប្រពន្ធជនដៃដល់ ។
ចំពោះ វត្ថុតាង ដែលបានដកហូតមាន ព្រះពុទ្ធ បដិមាមួយចំនួន វត្ថុស័ក្តិសិទ្ធិ មួយចំនួន និងស្បង់ចីវរដែលប្រើសម្រាប់រឹត ក ។
ផ្អែកតាមការបំភ្លឺរបស់យាយពោន ស្រិន ម្តាយក្មេករបស់ ជនដៃដល់បានឱ្យដឹងថា ករណីឃាតកម្មលើភិក្ខុសង្ឃនាម គាត សម្បត្តិ ហៅទូច នេះ គឺកូនប្រសារបស់គាត់ ឈ្មោះ មោគ ម៉េង ជាអ្នកធ្វើគុត ហើយមូលហេតុគឺកើត ឡើងពីការប្រចណ្ឌ ។
ស្ត្រីជាម្ដាយក្មេកបន្ដ ថាបន្ទាប់ពីថ្ងៃធ្វើសកកម្មភាពរួច កូនប្រសាគាត់ ម្នាក់នេះបានទៅផ្ទះនៅខេត្តព្រៃវែង ដោយមុខមាត់មានសភាពស្លេកស្លាំង ដូចជាមិនបានដេក ។ កន្លងមក មោគ ម៉េង ជាកូនប្រសា រូបនេះបាននិយាយគំរាមកូនស្រីគាត់ឈ្មោះពោន ស្រីអូន ថា « បើ ថ្ងៃណាមួយអញ ឃើញច្បាស់ អញនឹងសម្លាប់ ដាក់ចូលមេរុ បូជា ទាំង២ នាក់ហើយ » ៕