(ខេត្តកំពង់ចាម )៖កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកំពង់សៀម ប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ និងសហគមន៍នេសាទវិហារធំនិងដោយមានការ សម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន០៣ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
ករណីទី១
-ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់
-របាំងស្បៃមុងប្រវែង ១៦០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៨០ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ០៣គីឡូក្រាម
នៅចំណុចកំពង់ខ្លាញ់ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
+ករណីទី២
-ឧបករណ៍លូស្បៃមុងចំនួន ១២មាត់
-របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១២០ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ០៨គីឡូក្រាម
នៅចំណុចជ្រោយតាព្រោង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
+ករណីទី៣
-ឧបករណ៍លបប្រឺស១០០ ចំនួន៣១ គ្រឿង
នៅចំណុចរោងដំរី ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកនាយខណ្ឌជលផលស្ដីទីខេត្តកំពង់ចាមបានឲ្យ ដឹងថា នឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។
គូរបញ្ជាក់ថាខណ្ឌរដ្ឋបាលជលផលកំពង់ចាមតែងតែចុះបង្ក្រាបបទល្មើសជាបន្តបន្ទាប់។ ប៉ុន្តែជនខិលខូច ក៏នៅ តែបន្តលួចប្រព្រឹត្តល្មើសពេលដែលសមត្ថកិច្ចឆក់ល្វែងបន្តិចបន្តួច។ យ៉ាងណាក៏ដោយនាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមនៅតែបន្តចុះបង្ក្រាបផងនិងអប់រំណែនាំប្រជាពលរដ្ឋផងដើម្បីកុំឲ្យប្រព្រឹត្តល្មើសដែលជាទង្វើខុសច្បាប់៕