(សៀមរាប) ៖ ដើម្បីទទួលបានព័ត៌មានពិត ចំពោះការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានចាតអោយមន្ត្រីក្រសួងម្នាក់ចូលទៅរកសេវាពិនិត្យ ពិគ្រោះ និងព្យា បាលជំងឺនៅមណ្ឌលសុខភាពខ្ចាស់នៃខេត្តសៀមរាប កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ គ្រាដែលឯកឧត្តមរដ្ឋមន្ត្រីនិងប្រតិភូបានធ្វើដំណើរពីខេត្តសៀមរាបមកភ្នំពេញវិញ ។
វិធីដកពិសោធរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី បានបង្ហាញឲ្យឃើញយ៉ាងប្រាកដ ចំពោះការទទួល ខុសត្រូវ លើតួនាទីភារកិច្ចរបស់បុគ្គលិកបម្រើការការងារក្នុងមណ្ឌល ជាពិសេសប្រធានមណ្ឌល សុខភាពតែម្តង ។
ជាក់ស្តែងដោយផ្ទាល់ និងសង្កេតមើលពីដំណើរការបម្រើសេវា ទាំងការទទួលភារ កិច្ចប្រចាំការ២៤ម៉ោង ទាំងការបដិ សណ្ឋារកិច្ច អនាម័យ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ជាពិសេសសមត្ថ ភាពផ្នែកបច្ចេកទេសនៃការផ្តល់សេវា។
ជាការសង្កេតឃើញ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនជាព័ត៌មានត្រលប់ អំពីចំណុចកង្វះខាតដែលជាគន្លឹះសំខាន់ៗ ក្នុងការនាំមកនូវការបម្រែបម្រួលកាន់ តែល្អ អំពីប្រសិទ្ធិភាពការងារ ជាពិសេសគឺនឹងនាំមកនូវ ការសាទរ ពេញចិត្តពេញថ្លើម ពីបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ។
ឯកឧត្តមសាស្ត្រាចារ្យ បានសង្កត់ធ្ងន់លើ ៖ ១-សុឆន្ទៈទទួលខុសត្រូវខ្ពស់ របស់ប្រធានមណ្ឌល, ភាពរវាសរវៃ (willingness with attentive and vigilant capabilities)។
២-សមត្ថភាពចុះសង្កេតទៀងទាត់ និងពិនិត្យឱ្យដល់ជម្រៅ និងគ្រប់ទិដ្ឋភាពនៃដំណើរការសេវា (regular and in-depth observation) ពីកម្រិតដឹក នាំបន្តបន្ទាប់ កម្រិតស្រុកប្រតិបត្តិ-មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូល រួមបញ្ជាក់ដោយកម្រិតដឹកនាំនៃក្រសួង សុខាភិបាល។
៣-សមត្ថភាពនៃភាពជាអ្នដឹកនាំគ្រប់កម្រិតលើការថែរក្សា-សន្សំធនធាន និងប្រើប្រាស់ធនធាន ឱ្យបានសុក្រឹតបំផុត រាប់ទាំងមូលធនមនុស្ស ទាំងសម្ភារបរិក្ខា ទាំងសំណង់អគារ (appropriate and optimal way of managing, preserving human capital and all available means), ៕