ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច កំពុងអន្ដរាគមន៍ជួយសង្គ្រោះបងប្អូនកម្មករ កម្មការិនី រោងចក្រដែលរងគ្រោះក្រឡាប់រថយន្ដដោយសារតែមូលហេតុគ្រោះថ្នាក់ចរាចរណ៍(គេចគោយន្ដកន្ត្រៃ) នៅផ្លូវវត្ដដំណាក់ត្រាច ស្ថិតនៅក្នុង ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថៃ្ង ទី៩ ខែតុលា ឆ្នាំ២០២៤នេះ។
បើតាមប្រភពព័ត៌មានពីប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ពុំមានអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេីនេះទេ តែមានអ្នករងរបួសច្រេីននាក់ កំពុងដើរស្រង់នៅតាមមន្ទីរពេទ្យនានា។
បើតាមការឱ្យដឹងពីសមត្ថកិច្ចស្រុកភ្នំស្រួច ករណី ក្រឡាប់រថយន្ត បុកចូលផ្ទះអ្នកលក់ដូរជាប់ផ្លូវ( ព័ត៌មានបឋម )៕