នារសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពប្រកាសលទ្ធផលជ័យលាភីគ្រូមត្តេយ្យសិក្សា ក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រឡងជាប់ជាស្ថាពរ
ក្រោយពីបានដំណើការប្រឡងប្រជែងចំនួន២លើករួចមក នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា ,ថ្នាក់ដឹកនាំ គណៈកម្មការប្រឡង ,មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកស្ម័គ្រចិត្តចូលរួមសង្កេតការណ៍។

ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សាយ៉ាងម៉ត់ចត់បំផុត ក្រោមការរៀបចំដោយក្រសួងមុខងារសាធារណៈ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បេក្ខជនជ័យលាភីប្រឡងជាប់ស្ថាពរទាំង ២០០នាក់ ក្នុងនោះស្រី១៥២នាក់ គឺបានសម្រាំងចេញក្នុងចំណោមបេក្ខជនជាង១ម៉ឺននាក់។
ជ័យលាភីគ្រូបង្រៀនមត្តេយ្យសិក្សា នឹងត្រូវចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ​ យុវជន និងកីឡាក្រោយពេលបណ្តុះបណ្តាលនៅសាលាគរុកោសល្យចប់ ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងមុខងារសាធារណៈ បានជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងអប់រំ យុវជន​ និងកីឡា​ ដោយប្រឡងចំនួន​ ៤ដង​ រួមមាន ក្របខណ្ឌគ្រូកីឡា​ , គ្រូបង្រៀនអនុវិទ្យាល័យ​, គ្រូបង្រៀនបឋមសិក្សា​ និងគ្រូបង្រៀនមត្តេយ្យសិក្សា​ ដែលជ្រើសរើសបានបេក្ខជន​សរុបចំនួន​ ២០៨៨នាក់ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed