Month: October 2024

រោងចក្រ-សហគ្រាស១៥ទីតាំងទៀតបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ តាមច្បាប់ជាធរមានរបស់កម្ពុជា

ភ្នំពេញ÷រោងចក្រ-សហគ្រាស មានចំនួនច្រើនឡើងជាបន្តបន្ទាប់ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ មកដល់ពេលនេះ មានរោងចក្រ-សហគ្រាសចំនួន ៥ បានបំពាក់ និងដាក់ឱ្យដំណើរការឧបករណ៍ស្វ័យត្រួត ពិនិត្យរួចហើយ។ រោងចក្រ សហគ្រាសចំនួន១០ កន្លែងផ្សេងទៀត បានចុះកិច្ចសន្យា និងកំពុងបំពាក់ឧបករណ៍ជាបន្តបន្ទាប់ ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន១២២កន្លែង ដែលត្រូវរៀបចំការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រោងចក្រសហគ្រាស ដែលបានធ្វើការបំពាក់ រួម…

ឧបនាយករដ្ឋមន្តី្រហ៊ុន ម៉ានី លើកទឹកចិត្តឱ្យរក្សាបរិយាកាសនៃការជជែក​ពិភាក្សា ផ្តល់ធាតុចូល និងពិគ្រោះយោបល់ត្រង់ទៅត្រង់មកពីគ្រប់ភាគីទាំងអស់ លើការតាក់តែងឯកសារបទដ្ឋានគតិយុត្ត ដែលក្រសួងមុខងារសាធារណៈ បាន និងកំពុងដឹកនាំរៀបចំ

(ភ្នំពេញ)៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈបានថ្លែងគូសបញ្ជាក់ថា បរិយាកាសនៃការជជែក​ពិភាក្សា ផ្តល់ធាតុចូល និងពិគ្រោះយោបល់ត្រង់ទៅត្រង់មកពីគ្រប់ភាគីទាំងអស់ ធ្វើឱ្យយើងសម្រេចបានសមិទ្ធផលបទដ្ឋានគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។ ក្នុងកិច្ចប្រជុំលើកទី៣ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. បានផ្តល់ឱកាសដល់អង្គប្រជុំបានស្តាប់បទបង្ហាញ និងអនុញ្ញាតឱ្យសមាជិក សមាជិកា នៃកិច្ចប្រជុំទាំងអស់បានចូលរួមមតិយោបល់ និងផ្តល់ធាតុចូល លើការតាក់តែងសេចក្តីព្រៀងចំនួន២។ ឯកសារទាំង២ ដែលសុទ្ធតែឯកសារបទដ្ឋានគតិយុត្តសម្រាប់ការកែទម្រង់រដ្ឋបាលសាធារណៈ…

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា

កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមករវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស…

លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តកណ្តាលនិងសំណេះ សំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត

ខេត្តកណ្ដាល÷នារសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តកណ្តាល និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនា មហាជនខេត្ត នៅសាលប្រជុំគណបក្ស។ អញ្ជើញចូលរួមអមគណៈអធិបតីរួមមាន ឯកឧត្តម គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជន គណៈចលនាទាំង៤ ក្រុមព័ត៌មាន និងសតិអារម្មណ៍មហាជនទូទាំងខេត្ត សរុបប្រមាណ ៤៨៩នាក់។ ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ប្រធានគណៈប្រចាំការ និងការប្តេជ្ញាចិត្តរបស់…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។

អាជ្ញាធរជាតិអប្សរា បន្តការជួសជុលជណ្តើរប្រាសាទបាទជុំ

ខេត្តសៀមរាប÷បន្ទាប់ពីបញ្ចប់ការជួសជុលពង្រឹងប្រាង្គកណ្តាលតួកណ្តាលរបស់ប្រាសាទបាទជុំ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលជណ្តើរ នៅទិសខាងកើត ដែលមានស្ថានភាពខូចខាតដោយហែកចេញពីគ្នា និងផ្នែកខ្លះនៃសំណង់របស់រចនាសម្ពន្ធជណ្តើរមិនមានស្ថិរភាពជាដើម។ វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទបាទជុំ កញ្ញា ដយ ពេជ្រជឺរ៉ា ឱ្យដឹងថា ការខូចខាតរចនាសម្ពន្ធជណ្តើរនេះ គឺបណ្តាលមកពីអាយុសម្ភារៈសំណង់ ថ្មបាយក្រៀមពុកផុយ កង្វះការថែទាំយូរអង្វែងបណ្តាលឱ្យដើមឈើដុះចាក់ឬសញែកថ្ម។ ទីតាំងផ្នែកជណ្តើរនេះ ធ្លាប់បានជួសជុលនៅសម័យបារាំង។ ប៉ុន្តែ ដោយសារអាយុកាល និងវិវត្តជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យរចនាសម្ពន្ធជណ្តើរនេះបានរងការខូចខាតជាថ្មី។ អ្នកជំនាញដដែលបញ្ជាក់ថា ការជួសជុល គឺក្រុមការងារបានវិភាគទៅលើចំណុចខូចខាតមួយចំនួនដែលជាផ្នែកត្រូវរុះរើ និងជួសជុលឡើងវិញ។ បន្ទាប់មកចុះបញ្ជីថ្ម និងរុះរើថ្មដែលហែកកចេញពីគ្នា សម្អាតកំណកដី ឬសឈើ…

បេក្ខជនចូលរួមប្រកួតជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ថា ការប្រកួតនៅឆ្នាំនេះជាឱកាសបញ្ចេញសមត្ថភាពដើម្បីឆ្ពោះទៅការប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥

ភ្នំពេញ៖ បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិឆ្នាំនេះគឺជាឱកាសដើម្បីបញ្ចេញសមត្ថភាពជំនាញបច្ចេកទេសរបស់ខ្លួនក្នុងការប្រជែងយកជ័យលាភីក្នុងចំណោមបេក្ខជនជាង៩០នាក់ ដើម្បីឆ្ពោះទៅការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ដើម្បីមុខមាត់ប្រទេសជាតិ។ យុវតី ណាន សុខហេង ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ជំនាញ Information Network Cabling មកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ គឺមានសារៈសំខាន់ណាស់សម្រាប់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីព្រោះក្រៅតែពីសិក្សាជំនាញបច្ចេកទេសនៅក្នុងថ្នាក់ និងការអនុវត្តផ្ទាល់នៅក្នុងសាលាមក មានតែកម្មវិធីប្រកួតប្រជែងនេះទេដែលអាចឱ្យយុវជនបានបញ្ចេញសមត្ថភាពឱ្យអស់ពីចិត្ត ដើម្បីដណ្តើមជ័យលាភីជាមួយបណ្តាបេក្ខជនមកពីគ្រឹះស្ថានផ្សេងៗទៀតនៅទូទាំងប្រទេស។ យុវតីរូបនេះបន្ថែមថា ខ្លួនសម្រេចចិត្តចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិនៅឆ្នាំនេះ…

សមិទ្ធផលដ៏ធំ សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌល គិរីនឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ ថ្ងៃស្អែកនេះ

ខេត្តមណ្ឌលគិរី÷ទំនប់អាងទឹកអូរតធិបតី ស្ថិតនៅស្រុកអូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកអូរ ស្ថិតក្នុងស្រុកអូររាំង និងទំនប់លើនិងទំនប់ក្រោមស្ថិត ក្នុងក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា…

ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតិឲ្យក្រុមហ៊ុនចំនួន ២ ជួបសម្តែងការគួរសម ពិភាក្សាការងារនឹងស្វែងរកឱកាសវិនិយោគលើដំណាំបន្លែ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៣ខែតុលានេះ បានអនុញ្ញាតិឲ្យក្រុមហ៊ុនចំនួន ២ ដែល ដឹកនាំដោយ លោក ណុប នុន ប្រធានសមាគមន៍កសិកម្មតាសីសាមគ្គី ដើម្បីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ នឹងស្វែងរកកិច្ចសហប្រតិបត្តិលើការវិនិយោគដំណាំបន្លែនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច នោះ គឺទី១ ក្រុមហ៊ុន Takii ជាក្រុមហ៊ុនផលិតគ្រាប់ពូជ មកពីប្រទេសជប៉ុន ដឹកនាំដោយ…

បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង ករណីរួមភេទជាមួយអនីតិជន, ពួកគេជាសង្សានិងគ្នា ហើយក៏បានរួមភេទច្រើនលើកមកហើយ

ខេត្តបន្ទាយមានជ័យ ÷ នៅវេលាម៉ោង១០ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ការិយាល័យជំនាញបានទទួល ពាក្យបណ្ដឹងពីឈ្មោះ ដ.ខ អាយុ៣៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តកាលពីវេលាម៉ោង០៤និង០០នាទី ថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិរោង ម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងមូលដ្ឋានក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ…

You missed