ទំនាស់រឿងហូបបាយកកក្លាយជាអំពើហិង្សាបណ្ដាលឱ្យស្លាប់ម្នាក់
ខេត្តព្រះសីហនុ÷សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុបានឲ្យដឹងអំពីករណីអំពើហិង្សាមួយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយបង្ករអំពើហិង្សាបានពីរម៉ោង។ ករណីនេះកើត ឡើងដោយសារតែជនរងគ្រោះមិនអនុញ្ញាតឲ្យជនសង្ស័យយកបាយនៅផ្ទះម្ដាយមីងទៅហូប។ សមត្ថកិច្ចឲ្យដឹងជុំវិញករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅចំណុចក្រុមទី១៦ ភូមិ១( ភូមិដូង)សង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោង១៦ និង ៥៥នាទីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ ជនរងគ្រោះដែលស្លាប់ឈ្មោះ អ៊ុក ពេជ្រ ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង -ខេត្តព្រះសីហនុ ។ របាយការណ៍បញ្ជាក់ថា រយៈពេល ២ម៉ោងក្រោយកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាវជ្រាវរហូតឈានទៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនដៃដល់…