ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយកំពស់ចំនួន ០,៣៨ម៉ែត្រ នៅថ្ងៃទី៩ ខែតុលានេះ
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៩ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាមឃើញមានការថយចុះចំនួន ០,៣៨ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តកំពង់ចាម នៅសល់ ១១,១២ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាបកំពង់លួង បានកើនកំពស់ចំនួន ០,០៣ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៧,០១ម៉ែត្រ ៕