រដ្ឋមន្ត្រីក្រសួងសុខាភិបាលឆ្មក់ចូលសាកល្បង ការ បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងពិនិត្យដំណើរការការងាររបស មណ្ឌលសុខភាពខ្ចាស់នៃខេត្តសៀមរាប
(សៀមរាប) ៖ ដើម្បីទទួលបានព័ត៌មានពិត ចំពោះការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានចាតអោយមន្ត្រីក្រសួងម្នាក់ចូលទៅរកសេវាពិនិត្យ ពិគ្រោះ និងព្យា បាលជំងឺនៅមណ្ឌលសុខភាពខ្ចាស់នៃខេត្តសៀមរាប កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ គ្រាដែលឯកឧត្តមរដ្ឋមន្ត្រីនិងប្រតិភូបានធ្វើដំណើរពីខេត្តសៀមរាបមកភ្នំពេញវិញ ។ វិធីដកពិសោធរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី បានបង្ហាញឲ្យឃើញយ៉ាងប្រាកដ ចំពោះការទទួល ខុសត្រូវ លើតួនាទីភារកិច្ចរបស់បុគ្គលិកបម្រើការការងារក្នុងមណ្ឌល ជាពិសេសប្រធានមណ្ឌល សុខភាពតែម្តង ។ ជាក់ស្តែងដោយផ្ទាល់ និងសង្កេតមើលពីដំណើរការបម្រើសេវា ទាំងការទទួលភារ កិច្ចប្រចាំការ២៤ម៉ោង ទាំងការបដិ សណ្ឋារកិច្ច…