សិក្ខាកាម៣០នាក់បញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌
ខេត្តសៀមរាប÷បន្ទាប់ពីសិក្សាទាំងទ្រឹស្តី និងការចុះកម្មសិក្សាផ្ទាល់នៅតាមភូមិបុរាណមួយចំនួននៅខេត្ត សៀមរាបរួចហើយ សិក្ខាកាមសរុប៣០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យដោយរំពឹងថានឹងយកចំណេះ ដឹងដែលសិក្សារួច ទៅចូលរួមអភិវឌ្ឍន៍ផលិតផលបេតិកភណ្ឌវប្បធម៌របស់ខ្លួន ឱ្យកាន់តែមានភាពទាក់ ទាញបន្ថែមទៀត។ ថ្លែងនាឱកាសបិទវគ្គបណ្ដុះបណ្ដាលនាថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៤ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានកោតសរសើរដល់វាគ្មិន ក៏ដូចជាសិក្ខាកាមទាំងអស់ ដែលប្រឹងប្រែងចែករំលែក និងសិក្សារហូតទទួលបានជោគជ័យ។ បន្ថែមពីនេះ ឯកឧត្តមអគ្គនាយករង ក៏បានកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់សិក្ខាកាម ក្នុងការយកចំណេះដឹងដែលរៀនបាន សម្រាប់ការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការកែច្នៃសម្ភារផ្សេងៗចេញពីបេតិកភណ្ឌវប្បធម៌ផងដែរ។ ទោះបីមានរយៈពេល៤ថ្ងៃ លោកឡុង កុសល…