Month: September 2024

ពិធីចុះអនុស្សរណៈយោគយល់រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង បណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ( Guangxi Academy of Science )

ណាននិញ-ចិន៖ រសៀលថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៤ , ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចូលរួមពិភាក្សា ការងារ និងចុះអនុស្សរណៈយោគយល់ រវាង ធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB និងបណ្ឌិត សភាវិទ្យាសាស្ត្រក្វាងស៊ី (GXAS) ដែលមានមូលដ្ឋាននៅទីក្រុងណាននិញ ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន។ ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងសហការគ្នា របស់ក្រុមការងារទាំងពីរបាន ដែលសម្រេចនិងបានឈានដល់ការចុះអនុស្សរណៈយោគយល់…

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៤៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៥ ខែកញ្ញា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៤០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូងនៅបន្តមានឥទ្ធិពល ខណៈសម្ពាធទាបនៅគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ…

នគរបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការតាមនីតិវិធីច្បាប់លើអាជីវករដែលបន្តលក់រំសេវគ្រឿងផ្ទុះ ក្រោយមានការណែនាំ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព

ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការព្រមានដល់អាជីវករឱ្យបញ្ឈប់ការលក់រំសេវផ្ទុះគ្រប់ប្រភេទ(ផាវ)ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងស្ថិរភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងករណីមិនអនុវត្តតាមការណែនាំនឹងចាត់វិធានតាមផ្លូវច្បាប់។ ​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នៃស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ស្ពឺ​ បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា កម្លាំងជំនាញនៃស្នងការដ្ឋាននិងគ្រប់អធិការដ្ឋានក្រុងស្រុក បានចុះណែនាំដល់អាជីវករលក់ដូរទាំងអស់ ដែលលក់ចែកចាយរំសេវផ្ទុះ(ផាវគ្រប់ប្រភេទ)នៅតាមបណ្តាផ្សារ និងទីតាំងលក់នានាឱ្យបញ្ឈប់ការលក់ជាបន្ទាន់។ ហើយក្នុងឱកាសចុះនោះសមត្ថកិច្ចក៏បានដកហូតរំសេវផ្ទុះនិងធ្វើកិច្ចសន្យាផងដែរ។ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានបន្ថែមថាក្រោយការណែនាំ ប្រសិនជាសមត្ថកិច្ចរកឃើញថាមានអាជីវកររូបណានៅតែបន្តលបលួចលក់ សមត្ថកិច្ចនិងអនុវត្តនីតិវិធីតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ៕

ដាក់ប្រព័ន្ធលូជ្រុងខ្នាតធំមុខកាត់ទំហំ៤ម៉ែត្រគុណ២ម៉ែត្រ ១ខ្សែពីភ្លើងស្តុបផ្លូវ២៣០កែងមហាវិថីម៉ៅ សេទង់តាមបណ្ដោយផ្លូវ២៣០ ដល់ប្រឡាយបឹងសាឡាងក្នុងសង្កាត់បឹងសាឡាង

ភ្នំពេញ៖ការងារដាក់ប្រព័ន្ធលូជ្រុងខ្នាតធំមុខកាត់ទំហំ៤ម៉ែត្រគុណ២ម៉ែត្រ ១ខ្សែប្រវែង១៧៩ម៉ែត្រ លើបណ្ដោយផ្លូវ២៣០ (ផ្លូវកោសដូង) ចាប់ពីភ្លើងស្តុប២៣០កែងមហាវិថីម៉ៅសេទុង ដល់ប្រឡាយបឹងសាឡាងក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបានចាប់ផ្តើមការដ្ឋានកាលពីថ្ងៃ ១៩សីហា កន្លងមក គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចបានជាច្រើនភាគរយហើយ គ្រោងបញ្ចប់ក្នុងខែវិច្ឆិកា ២០២៤នេះ ជាមួយនិងការអ៊ុតកៅស៊ូ ពីលើផងដែរនៅពេលការដ្ឋានដាក់លូនេះបានរួចរាល់។ មន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៤កញ្ញានេះទៀតថា៖ ការដ្ឋានដាក់លូខ្នាតធំនេះក្រោយស្ថាបនារួចរាល់ អាចនឹងរំដោះទឹកជំនន់ទឹកភ្លៀងនៅតំបន់ម៉ុងឌីយ៉ាល់បានយ៉ាងល្អប្រសើរ នៅក្នុងរដូវវស្សា។ មន្ត្រីដដែលបានបញ្ជាក់ថា៖ ការដ្ឋាននេះ ស្ថិតក្នុងគម្រោងរបស់ថ្នាក់ជាតិ អនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាក្រុមហ៊ុន ដែល មានការផ្គត់ផ្គង់និងដំឡើងលូជ្រុងមុខកាត់ទំហំ៤ម៉ែត្រកំពស់២ម៉ែត្រ ។…

រដ្ឋបាលស្រុកអូររាំងបំភ្លឺជុំវិញចុះផ្សាយព័ត៌មានមិនពិតដោយចោទប្រកាន់ថា អភិបាលស្រុកអូររាំងគេចវេសមិនចូលខ្លួនដោះស្រាយជុំវិញបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលបានលក់ឲ្យទៅឧកញ៉ា ស្រី ចន្ធូ

(មណ្ឌលគិរី ) ៖ បន្ទាប់ពីមានការចុះផ្សាយនូវព័ត៌មានមិនពិតពាក់ព័ន្ធលោក សៀក មុន្នី អភិបាលស្រុកអូររាំងតាមបណ្ដាញសង្គមនិងបណ្ដាញសារព័ត៌មានមួយចំនួននាពេលថ្មីៗនេះថា «ចៅហ្វាយស្រុកអូរាំង យកដីប្រជាពលរដ្ឋទំហំជាង៣៥ ហិចតាលក់ឲ្យឧកញ៉ាស្រី ចន្ធូ រួចហើយមិនចូលខ្លួនដោះស្រាយជាមួយរដ្ឋបាលខេត្ត»។ នេះបើតាមសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុកអូររាំងដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌាទើបទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។ រដ្ឋបាលស្រុកអូររាំងបំភ្លឺថា៖ កាលពីពេលថ្មីៗនេះ ដោយមានការចុះផ្សាយ និងការចែកចាយព័ត៌មានក្នុងគ្រុប Telegram ដែលបានលើកឡើងពីលោកអភិបាលនៃគណៈអភិបាលស្រុកអូររាំង គេចវេសមិនចូលខ្លួនដោះស្រាយ ជាមួយក្រុមការងារថ្នាក់ខេត្ត ជុំវិញបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលបានលក់ឲ្យទៅឧកញ៉ា ស្រី ចន្ធូ ស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង…

កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់សង្ស័យពីរនាក់លួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវសាធារណៈ

(ខេត្តព្រះសីហនុ)​ ៖ កាលពីវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ មានករណីចោរលួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវសាធារណៈ នៅចំណុចក្បែរសណ្ឋាគារឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានចុះស្រាវជ្រាវតាមជំនាញ និងកំណត់បានមុខសញ្ញាសង្ស័យប្រព្រឹត្តបទ ល្មើសចំនួនពីរនាក់ នៅចំណុចក្បែរកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ជនសង្ស័យទី១.ឈ្មោះ ថន ម៉ាប់ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ…

លោក ហួត ហាក់ ៖ «ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» ហើយត្រូវធ្វើទំនាក់ទំនងកិច្ច សហការល្អ ក្នុងភាពជាដៃគូ ជាមួយវិស័យឯកជន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស

(ភ្នំពេញ)៖ ថ្លែងទៅកាន់មន្ត្រីរាជការក្រោម ឱវាទលើកដំបូង លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើក ឡើងថា «ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» លោកបានថ្លែងបែបនេះក្នុងពិធីសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ កាលពី នារសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាមយើងម្នាក់ៗជាប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា (Hand made in Cambodia)…

ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែង ឃើញមានការកើនកំពស់ចំនួន ០,៤៤ម៉ែត្រនៅថ្ងៃទី២៤ ខែកញ្ញានេះ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៤ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ខេត្តស្ទឹងត្រែងឃើញមានការកើនឡើងចំនួន ០,៤៤ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកឡើងដល់ ១០,​៤៤ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តក្រចេះ បានឡើងកំពស់ចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ២១,៤០ម៉ែត្រ៕

ក្រសួងអប់រំយុវជននិងកីឡាបើកកិច្ច​ប្រជុំ​ស្តីពីការត្រួតពិនិត្យការងារចុះជួយគាំទ្រសាលារៀនគំរូ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យការងារចុះជួយគាំទ្រសាលារៀនគំរូ​ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ មុនឈាន​ដល់​កិច្ចពិភាក្សា​ ក្រុមការងារជំនាញ​បានរាយ ការណ៍ជូនអង្គប្រជុំអំពី របាយការណ៍វឌ្ឍនភាពការ​អនុវត្ត​កម្មវិធីចុះគាំទ្រ ការ​អនុវត្ត​ស្តង់ដាសាលារៀនគំរូ​ក្នុងក្របខណ្ឌ​ ១). គម្រោង USESDP-2 ២). គម្រោង STEP…

ស្ថានភាពកម្ពស់ទឹកជំនន់ទន្លេមេគង្គក្រចេះ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ -ម៉ោង៧ល្ងាច=២១.២១m -ម៉ោង៧ព្រឹក =២១.៤០m •កម្ពស់ទឹកប្រុងប្រយ័ត្ន= ២២.០០m

You missed