ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ
ភ្នំពេញ÷នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រោមអធិបតីភាពក្នុងពិធីបើកដោយ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សិក្ខាសាលានេះប្រព្រឹត្តឡើងនៅសណ្ឋាគារ និងភោជនីយដ្ឋានភ្នំប្រុសនៃខេត្តកំពង់ចាម ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គលេខាធិការរងនៃក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន…