ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រឡងប្រណាំងជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ តែងនិពន្ធពានសម្តេចសង្ឈរាជ ជួន ណាត និងស្មូតកំណាព្យ ពាន រង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ដើម្បីអបអរសារទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៤ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀន ដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលជាគណៈកម្មការ លោកគ្រូអ្នកគ្រូ និងបេក្ខជនជាច្រើនរូបផងដែរ។ កម្មវិធីប្រឡងមួយរយៈពីរថ្ងៃគឺប្រភេទថ្ងៃទី ២៤ដល់ថ្ងៃទី២៥ ខែកញ្ញានេះ។

ទិវាគ្រូបង្រៀននេះបានប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីជាការបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed