Month: August 2024

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៤៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៦ ខែសីហា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៣៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១០ឈ្មោះ សានសាន (Shanshan) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត…

ស្ថានភាពទឹកនៅទន្លេមេគង្គ-កំពង់ចាម វាស់ឃើញមានការកើនកំពស់

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៦ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាមឃើញមានការកើនឡើងចំនួន ០,០៤ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកកំពង់ចាមឡើងដល់ ៩,៩០ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ កំពស់ទឹកបានថយចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកក្រចេះនៅសល់ ១៦,៣០ម៉ែត្រ៕

ចៅហ្វាយខេត្តមណ្ឌលគិរី នៅពីក្រោយខ្នងឈ្មួញចាស់ វស្សាមុខដដែលៗ តែ គឹមសាន្ត ក្នុងបទល្មើសរ៉ែមាស នៅឃុំចុងផ្លាស់ ស្រុកកែវសីមា មែនទេ?

បើទោះបីជារដូវវស្សាភ្លៀងធ្លាក់ជោគជាំ យ៉ាងណាក៏ ដោយ ក៏បញ្ហាការធ្វើរណ្ដៅរ៉ែមាសដោយដាក់គ្រឿងបំផ្ទុះខុសច្បាប់ នៅតែបន្តកើតមានជាធម្មតា តាមរយៈមុខឈ្មួញដដែលៗលោក តែ គឹមសាននៅឃុំចុងផ្លាស់ស្រុក កែវសីមា ខេត្តមណ្ឌលគិរី។ អាជ្ញាធរខេត្តនិងស្ថាប័នជំនាញធ្វើហាក់ដូចជាមិនដឹងមិនឮ ក្រោមអ្វីដែលឈ្មួញរូបនេះដើរទះដើមទ្រូងស្រែកថា ពួកគេបានចែកផលលាបដល់ថ្នាក់ដឹកនាំនិងស្ថាប័នជំនាញ នៅក្នុងខេត្តរួចរាល់អស់ ហើយរួមទាំងចៅហ្វាយខេត្តផង។ មិនដឹងថា តើការអួតក្អេងក្អាងរបស់លោកតែ គឹមសាន ជាការ ពិតក្នុងកម្រិតណាមួយនោះទេ។ វាហាក់ដូចជាត្រឹមត្រូវនិងសមស្របដែរ ចំពោះសម្ដីលោកតែ គឹមសាន ដែលអាងស្បែកជាមន្ត្រីយោធា នៅ ក្នុងសកម្មភាពនៃការដាក់គ្រឿងបំផ្ទុះយករ៉ែមាសនៅឃុំចុងផ្លាស់នោះ។ ព្រោះថា គេឃើញមានមន្ត្រីរដ្ឋបាលសាលាខេត្ត និងស្ថាប័នជំនាញគ្រាន់តែបានដឹកដៃគ្នាទៅអើតឈ្ងោកមើលទីតាំងធ្វើរណ្ដៅរ៉ែមាស នោះតែប៉ុណ្ណោះ…

ខុទ្ទកាល័យសម្តេចធិបតី ចេញសេចក្តីជូនដំណឹង ស្តីពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ………

ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971 ទីតាំង៖…

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅនគរបាលម្នាក់មកសួរនាំបំភ្លឺ និងសូមឲ្យអ្នកបើកបរម៉ូតូកង់០៣(ផាស់អាប់)ចូលមកសហការបំភ្លឺ

ûភ្នំពេញ÷ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូម ជម្រាបជូនសាធារណជនឲ្យបានជ្រាបថា អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង ការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺនៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកម្នាក់ នៅគោលដៅស្តុប បុរីអង្គរ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺ ដើម្បីរងចាំការស្រាវជ្រាវបន្ថែមទៀត និងសូមឲ្យអ្នកបើកបរម៉ូតូកង់០៣(ផាស់អាប់)ចូលមកសហការបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ក្រោយពីមានការផ្សព្វផ្សាយឃ្លីបវីដេអូតាមបណ្តាញសង្គមពីការចោទ ប្រកាន់របស់បុរស០១នាក់ជាអ្នកបើកបរម៉ូតូកង់០៣ (ផាស់អាប់)ចំពោះមន្រ្តីនគរបាលចរាចរណ៍នៅគោលដៅស្តុបបុរីអង្គរ កាលពីថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៤ ថាបានចាប់ឃាត់ម៉ូតូកង់០៣គាត់បម្រុងផាកពិន័យដោយមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនោះគាត់បានតវ៉ាបង្ហាញកាមេរ៉ាទើបមន្រ្តីនគរបាលចរាចរណ៍មិនផាកពិន័យនិងបានអនុញ្ញាតឲ្យគាត់បន្តដំណើរ។ ក្រុមការងារព័ត៌មានប្រតិកម្មរហ័សសូមណែនាំដល់ប្រជាពលរដ្ឋធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមុននឹងផុសព័ត៌មានតាមបណ្តាញសង្គម ក្នុងករណីមន្រ្តីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅណា មួយដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមានកំហុស ឆ្គងចំពោះប្រជាពលរដ្ឋដោយប្រការណាមួយ ហើយប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត សូមមកដាក់ពាក្យបណ្តឹង…

ចាប់ខ្លួនលោក​ឧកញ៉ា​​ គុយ វ៉ាត ថៅកែហាង Park Café ពីបទឆបោក​ និងចេញសែកស្អុយខ្ទង់លានដុល្លារ

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ លោក​ឧកញ៉ា​​ គុយ វ៉ាត ដែលជាថៅកែ​ហាងដ៏ល្បីឈ្មោះមួយនៅកម្ពុជា​ គឺយីហោ” Park Café “​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ កាលពថ្ងៃទី​២៤​ សីហា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​​ ចាប់ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណីឆបោក​ប្រាក់ និងចេញសែកស្អុយរាប់​លាន​ដុល្លារ​ ។ បើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាល បានចាប់ឃាត់ខ្លួនលោក​ឧកញ៉ា​ គុយ វ៉ាត…

យុទ្ធនាការដាំកូនឈើ ១ពាន់ដើម នៅតំបន់ទន្លេស្ងួតក្នុងស្រុកអូររាំងឪជួយបង្កើនគម្រប«បៃតង»បន្ថែមនៅកម្ពុជា

លោក ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដឹកនាំថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន យុវជនកម្ពុជា រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់និងប្រជាពលរដ្ឋ ជាច្រើននាក់ ចូលរួមដាំកូនឈើ (ឈើហូបផ្លែ និងដើមក្ងោក) ចំនួន១០០០ ដើម នៅក្នុងតំបន់ទន្លេស្ងួត នៅក្នុងភូមិសាស្រ្តភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ លោក ង៉ូវ…

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យឯកទេសវះកាត់ និងព្យាបាលជំងឺបេះដូងដល់កុមារាអាយុ ១០ ឆ្នាំម្នាក់

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមន្ទីរពេទ្យគន្ធបុប្ផា ជួយវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើតរបស់ក្មួយប្រុស យ៉ាត រ៉ាយុក អាយុ ១០ ឆ្នាំ ដែលបណ្តាលឱ្យមានការហត់ និងពិបាកដកដង្ហើម ព្រមទាំងធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ការលូតលាស់របស់គាត់ ។ ការវះកាត់បានប្រព្រឹត្តទៅដោយជោគជ័យ ព្រមជាមួយការឧបត្ថម្ភគាំទ្រដោយមន្ទីរពេទ្យគន្ធបុប្ផា និងក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕

នេះហើយជាមនុស្សដែលចេះតែបើកមាត់ តែបិទភ្នែក បិទត្រចៀក និងបិទខួរក្បាល ………………

រឿងព្រែកជីកហ្វូណនតេជោ ថ្នាក់ដឹកនាំបានពន្យល់រាប់ដងមិនឈ្នះដែលសូម្បីតែកូនក្មេងថ្នាក់បឋមក៏អាចយល់បានថា រាជរដ្ឋាភិបាលមិនបានខ្ចីលុយគេសូម្បីតែមួយសេនឡើយ។ គម្រោងនេះវិនិយោគតាមរូបមន្ត៖ សាងសង់-ប្រតិបត្តិការ- ផ្ទេរ ( BOT) ដែលវិស័យឯកជនជាអ្នកបោះទុនទាំងស្រុង។ ពេលសាងសង់រួចរាល់ ក្រុមហ៊ុនវិនិយោគនឹងធ្វើប្រតិបត្តិការដោយយកកម្រៃសេវាពីកប៉ាល់ដែលឆ្លងកាត់។ ដល់ពេលផុតកំណត់ ក្រុមហ៊ុននឹងផ្ទេរឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងទាំងស្រុង។ ការវិនិយោគទៀតសោតគឺខ្មែរគ្រប់គ្រង មិនមែនបរទេសទេ។ នេះជាការវិនិយោគដែលចំណេញទាំងអស់គ្នា៖ ក្រុមហ៊ុនក៏ចំណេញតាមរយៈប្រាក់ចំណូលពីការប្រើប្រាស់ព្រែកជីកនេះ។ អ្នកប្រើប្រាស់ព្រែកជីកក៏ចំណេញពីព្រោះពួកគេចំណាយតិចជាងមុននិងប្រើពេលក៏តិចជាងមុន។ ចំណែករាជរដ្ឋាភិបាលនឹងទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុងនៅពេលចប់កិច្ចសន្យាប្រតិបត្តិការ។ ក្រៅពីនេះ មានផលចំណេញជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋ ដូចជាមានទឹកសម្រាប់ធ្វើស្រែចម្ការ ចិញ្ចឹមសត្វ អេកូទេសចរណ៍ និងការបង្កើតមុខរបរផ្សេងៗជាច្រើនទៀត។ ព្រែកជីកនេះមានផលប្រយោជន៍ធំធេងណាស់ពិសេសគឺចៀសវាងខ្ចីដង្ហើមប្រទេសដទៃដកនេះឯង។ ចំណែកកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV- DTA)ក៏មិនមែនខ្ចីដង្ហើមគេដកដែរ។ កិច្ចសហប្រតិបត្តិការណ៍បែបនេះត្រូវបានប្រទេសជាច្រើនបានធ្វើរួចហើយដើម្បីផលចំណេញទាំងអស់គ្នារវាងប្រទេសភូមិផងរបងជាមួយ។ បច្ចុប្បន្ន…

តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ ៤០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៤ ខែសីហា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៤០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman នៅតែបន្តមានឥទ្ធិពលខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ…

You missed