មន្ត្រីក្រសួងការងារ៦រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មសុវត្ថិភាព នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល
(កូរ៉េ)៖ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៦រូប បានបញ្ចប់ការសិក្សាដោយជោគជ័យលើ ផ្នែកវិស្វកម្មសុវត្ថិភាព(Safety Engineering) នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល (Seoul National University of Science and Technology) ឬហៅកាត់ថា SEOULTECH ដែលជាសាកលវិទ្យាល័យឈានមុខគេមួយលើការបណ្ដុះបណ្ដាលផ្នែកវិស្វកម្មសុវត្ថិភាព នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។ ក្រោមកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការមជ្ឃមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាពនិងសុខភាពការងារ របស់រាជរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីរាជការនៃនាយកដ្ឋានពេទ្យការងារ ចំនួន៦រូប បានធ្វើតេស្តជាប់អាហារូបករណ៍ទៅបន្តការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាព នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល រយៈពេល…