Month: August 2024

៧ចំណុច ដែលត្រូវដឹងពីគោលការណ៍កំណត់ប្រាក់ ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត

ភ្នំពេញ÷យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ត្រូវបានផ្អែកទៅលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៧ចំណុច ដើម្បីធានាដល់ការការពារកម្មករនិយោជិតពីការទទួលបានប្រាក់ឈ្នួលទាបហួសហេតុ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមកម្រិតអប្បបរមានៃប្រាក់ឈ្នួលដែលអាចទទួលយកបានទាំងកម្មករនិយោជិត និងនិយោជក។ នៅក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ធាតុផ្សំសម្រាប់យកមកពិចារណាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺត្រូវផ្តោតទៅលើលក្ខខណ្ឌសេដ្ឋកិច្ច តម្លៃជីវភាពរស់នៅ និងស្ថានភាពជាក់ស្តែងរបស់ប្រទេសឱ្យស្របនឹងគោលបំណងនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា។ លក្ខណៈវិនិច្ឆ័យបែបសង្គម គឺផ្អែកទៅលើស្ថានភាពគ្រួសារ អត្រារអតិផរណា និងការចំណាយក្នុងការរស់នៅ។ រីឯលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច ត្រូវផ្ដោតទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យការងារ។ ប្រាក់ឈ្នួលអប្បបរមា មិនអាចកំណត់«ខ្ពស់ពេក ឬទាបពេក»នោះទេ ព្រោះវាអាចនឹងបង្កឱ្យមានផលវិបាកដោយអចេតនា ក៏ដូចជា «មូលដ្ឋានការព្រមព្រៀងគ្នា រវាងដៃគូរសន្ទនាសង្គម និងរាជរដ្ឋាភិបាល»។…

ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះ វាស់ឃើញមានការកើនកំពស់

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៩ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,២៤ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៦,៨៦ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង កំពស់ទឹកកើនចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកស្ទឹងត្រែងឡើងដល់ ៧,៤៧ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេមេគង្គកំពង់ចាម កើនចំនួន ០,១៥ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១០,២០ម៉ែត្រ៕

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៩ ខែសីហា នេះ

ភ្នំពេញ÷យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៤០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៤៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១០ឈ្មោះ សានសាន (Shanshan) បានបង្កើនឥទ្ធិពលទៅជាព្យុះសង្ឃរា និងមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។…

អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើង នៃប្រាសាទនាគព័ន្ធ បន្ទាប់ពីបញ្ចប់ការជួសជុលទបង្ហូរទឹក ផ្នែកខាងកើតរួចមក

ខេត្តសៀមរាប÷កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលទបង្ហូរទឹក ផ្នែកខាងកើត ប្រាសាទនាគព័ន្ធ ក្នុងរយៈពេលជិត២ខែកន្លងមក កិច្ចការងារនេះបានបញ្ចប់ដោយជោគជ័យ និងកំពុងបន្តការងារជួសជុលទបង្ហូរទឹក ផ្នែកខាងជើងវិញម្តង។ លោក អ៊ិច ស្រេង ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ផ្តើមពីដើមខែសីហា ឆ្នាំ២០២៤មក ក្រុមការងារជំនាញ បានបន្តការជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើងនៃប្រាសាទនាគព័ន្ធ ដើម្បីពង្រឹងរចនាសម្ពន្ធនៃទបង្ហូរទឹក ដែលប្រឈមនិងគ្រោះថ្នាក់ ឱ្យវារឹងមាំគង់វង្សយូរអង្វែងទៅមុខទៀត។ លោកថា មុននឹងចាប់ផ្តើមការជួសជុល អភិរក្ស ទបង្ហូរទឹកទាំងនោះ អ្នកជំនាញបានសិក្សាអំពីស្ថានភាពគ្រឹះ សម្រង់ប្លង់គោល របស់ទបង្ហូរទឹកនីមួយៗ ដើម្បីចង់ដឹងអំពីទំហំនៃភាពខូចខាត…

ជនដែលកាត់តក្លែងបន្លំ QR Code «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

(ភ្នំពេញ)៖ បន្ទាប់ពីស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនជនខិលខូច ដែលបានកាត់តក្លែងបន្លំ QR Code ឆបោកប្រាក់ពីប្រជាពលរដ្ឋ បរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ ជនល្មើសរូបនេះ មានឈ្មោះ សុំ កញ្ចណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអ្នករត់តុ។

គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៨ ខែសីហា មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនជិត ១១លានដុល្លារ និងមានសប្បុរសជនប្រមាណជាង ១៨ម៉ឺននាក់

គិតត្រឹមម៉ោង ៨យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត១១លានដុល្លារ ជាមួយនិងសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមតួលេខពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។

ឯកអគ្គរដ្ឋទូតចិនប្រកាសថា យើងនឹងសហការជាមួយមិត្តកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានក្លែងក្លាយ

ភ្នំពេញ ÷”គណនី TikTok ដែលពាក់ព័ន្ធនឹងការផ្សព្វ ផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលក្លែង ក្លាយ”។ នេះជាការបញ្ជាក់របស់លោក Wang Wenbin ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ដែលបានផ្សព្វផ្សាយនៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ គណនី TikTok ខាងលើនេះបានផ្សព្វ ផ្សាយវីដេអូជាភាសាចិន ដោយបានប្រឌិតព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមថា សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី…

សេចក្តីប្រកាសបដិសេធ ចំពោះការផ្សព្វផ្សាយ​ព័ត៌មានមិនពិត របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) ដែលបានចោទប្រកាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលទារិកាអាយុ ៨ខែ ម្នាក់

ដោយក្ដីមេត្តាករុណា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិ ពិនិត្យ ព្យាបាល និងតាមដានទារិកា លី ធីតា អាយុ ៨ខែ មកពីខេត្តកំពត ដែលមានបញ្ហាឆែបក្រអូមមាត់ និងរាគរូសធ្ងន់ធ្ងរតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ បច្ចុប្បន្ន ទារិកាបានជាសះស្បើយពីជំងឺរាគរូសធ្ងន់ធ្ងរ ហើយត្រូវបានអនុញ្ញាតិអោយត្រលប់ទៅផ្ទះវិញ ដោយ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រ៉ាប់រងលើការចំណាយលើការព្យាបាលទាំងអស់ ។…

You missed