Month: July 2024

ស្ថានភាពផ្លូវពីកោះកុងមកភ្នំពេញ និងពីភ្នំពេញទៅកោះកុងនៅចំណុចគីឡូម៉ែត្រលេខ១៣៣ហួសតាតៃ មានភាពលំបាកខ្លាំងខណៈខេត្តកកោះកុងមានភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃ

សូមអ្នកធ្វើដំណើរទៅខេត្តកោះកុង ឬពីខេត្តកោះកុងមកភ្នំពេញមានការប្រុងប្រយ័ត្នខ្ពស់ខណៈស្ថានភាពផ្លូវចំណុចគីឡូម៉ែត្រលេខ១៣៣ហួសតាតៃ មានសភាពលំបាកខ្លាំងដោយសារភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ។

ឃាត់ និងពិន័យរថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ ០៣គ្រឿង នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

(ខេត្តកណ្តាល) ៖ នាថ្ងៃពុធ ទី១៧​ ខែកក្កដា​ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ​ ព្រម ទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុម ការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ១៣៤ ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ប្រតិបត្តិការខាងលើ…

ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃ ស្រុកចំនួន២នៅក្នុងខេត្តកំពង់ស្ពឺរងប៉ះពាល់ជនលិច

ខេត្តកំពង់ស្ពឺ៖ ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឱ្យទឹកភ្លៀងបានជនលិចផ្ទះសម្បែង សាលារៀន និងដំណាំស្រែស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកគងពិសី និងស្រុកបសេដ្ឋ បន្តិចបន្តួច អាជ្ញាធរកំពុងតែមានវិធានការទប់ស្កាត់។ ករណីទឹកភ្លៀងជនលិចនេះដែរសមត្ថកិច្ចខេត្តខេត្តកំពង់ កំពង់ស្ពឺ​ បានដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលក្រុងស្រុក​ទាំង០៩​ ត្រូវត្រៀមសម្ភារៈមធ្យោបាយកំលាំងជួ​យសង្រ្គោះប្រជាពលរដ្ឋ-សត្វពាហនៈក្នុងពេលចាំបាច់ប​ន្ទាន់​​។ ខេត្ត​កំពង់ស្ពឺ​ដោយសារតែស្ថានភាពភ្ញៀងធ្លាក់ជាប់គ្នាប៉ុន្មា​នថៃ្ងនេះបានបង្កឱ្យមានជំនន់ទឹកភ្ញៀងជន់លិចក្នុងភូមិសាស្រ្ដ​ខេត្ត​កំពង់ស្ពឺ​ ក្នុងនោះមានស្រុកគងពិសី​ ស្រុក​ប​សេ​ដ្ឋ​ និ​ងអាចបង្កទៅកាន់ស្រុកមួយ​ចំនួនទៀតដែលស្ថិត​នៅប៉ែកខា​ងក្រោមនៃចរន្ដទឹកហូរ។ លោកឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាលខេត្តកំពង់ស្ពឺ បានជម្រុញអោយអធិការក្រុង​ ស្រុក​ បង្កេីនការក្ដាប់ចុះដល់មូលដ្ឋាន​ឃុំ​ សង្កាត់​ ពិនិត្យ​បន្ទាន់​លេីហានិភ័យដែលអាចនឹងកេីតមានក្នុងករណី​ប្រធាន​ស័ក​នេះ​ ដោយត្រូវត្រៀមនូវសម្ភារៈ​មធ្យោបាយ​សង្រ្គោះ​និងកំលាំង​ សមត្ថកិច្ច។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត ជាម…

សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនឆ្លងដែនទម្ងន់ជិត ៩គីឡូក្រាមនិងឃាត់ខ្លួនជនសង្សយ័ម្នាក់នៅក្នុងខេត្តស្វាយរៀង

គ្រឿងញៀនជិត៩គីឡូក្រាម និងជនសង្ស័យម្នាកើជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀងធ្វើការចាប់ឃាត់ខ្លួនក្នុងពេលដឹកជញ្ជូននៅភូមិសាស្ត្រទឹកដីស្រុកស្វាយទាប។ សមត្ថកិច្ច ឲ្យដឹងនៅថ្ងៃទី១៧ ខែកក្កដានេះ ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ប៉ាន់ ស៊ីរ៉ូ ស្នងការរងទទួលផែនការងារព្រំដែន និងលោកវរសេនីយ៍ទោ គង់ សាគុន ស្នងការរងទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១១ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីលោកដូរ៉ា អង្គប្រទានព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៥:៣០នាទី នៅចំណុចផ្លូវខ្សែក្រវាត់ព្រំដែនចន្លោះបង្គោលព្រំដែនលេខ១៦១-១៦២/…

កម្លាំងរករកឧទ្ធម្ភាគចក្រធ្លាក់ប្រទះឃើញតម្រុយថ្មី ដោយមានស្នាមបាក់មែកឈើ ក៏ប៉ុន្ដែត្រូវរង់ចាំកម្លាំងថ្មើរជើងទៅដល់សិន ខណៈឧទ្ធម្ភាគចក្រមិនអាចបន្ទាបខ្លួនបាន

នាព្រឹកថ្ងៃទី១៨កកកដានេះ កម្លាំងរុករកឧទ្ធម្ភាគចក្រធ្លាក់បានប្រទះឃើញតម្រុយថ្មី ដោយមានស្នាមបាក់មែកឈើ ប៉ុន្ដែត្រូវរង់ចាំកម្លាំងថ្មើរជើងចូលទៅដល់សិន ខណៈឧទ្ធម្ភាគចក្រ របស់ក្រុមរុករកមិនអាចបន្ទាបខ្លួនចុះទាបជាងនេះបានទេ។

ក្មេងៗ៤នាក់បាត់ខ្លួន១ថ្ងៃ១យប់ ដែលជាប់ផ្លូវដោយជំនន់ទឹកភ្លៀងបានត្រឡប់មកដល់ផ្ទះវិញហើយ

(ខេត្តមណ្ឌលគិរី) ៖ កុមារា,កុមារីជនជាតិដើមភាគតិចចំនួន៤នាក់ត្រូវគេរាយការណ៍ថា បានបាត់ខ្លួនអស់រយៈពេល១យប់១ថ្ងៃ បន្ទាប់ពីពួកគេបានចាកចេញពីផ្ទះចូលក្នុងព្រៃដើម្បីរកជ័រ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ។ មេប៉ុស្តិ៍ចុងផ្លាស់លោក ចាន់ សុផារី ឲ្យដឹងថា បន្ទាប់ពីលោកទទួលដំណឹងពីលោកមេភូមិ នៅរសៀលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៤ថា មានបាត់ក្មេងប្រុសស្រីចំនួន ៤នាក់ ពីផ្ទះតាំងពីព្រឹកថ្ងៃទី១៦ ខែកក្កដា មិនឃើញទៅផ្ទះវិញនោះ លោកបានចាត់កម្លាំង ប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារ ដើម្បីចេញប្រតិបត្តិការស្វែងរកឲ្យទាន់ពេលវេលា។ បន្ទាប់ពីសមត្ថកិច្ចរុករកអស់ពេលជា…

រកឃើញសម្បុកក្រពើភ្នំសរុបចំនួន៥មានពង១០៦គ្រាប់នៅឧទ្យានជាតិជួរភ្នំក្រវាញ

ភ្នំពេញ÷កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុក ក្រពើភ្នំសរុបចំនួន ៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមាន ចំនួន ៦៦គ្រាប់។ សំបុកទាំងនោះ ត្រូវបានយាមការយ៉ាងម៉ត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍ មូលដ្ឋាន។ ជាលទ្ធផល កូនក្រពើភ្នំសរុបចំនួន…

សម្ដេចធិបតី ហ៊ុន ម៉ាណែត មាន ប្រសាសន៍សំខាន់ៗនៅក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

(ខេត្តសៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ សាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទ១៨ ខែកក្កដា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ៖ នៅចំណុចថ្មដាមេឃកំពុងភ្លៀងខ្លាំងហើយមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។ សូមជម្រាបថា រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ…

You missed