ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលា ចែករំលែកបទពិសោធលើការងារវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន
(ភ្នំពេញ) ៖ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់ ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិ ច្ចប្រជុំបច្ចេកទេសជាច្រើន ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចបានការងារនេះឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤។ ជាផ្នែកមួយនៃការងារវិភាគមុខងារដ៏មានសារៈសំខាន់នេះ ក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក និងដៃគូសហការនានា រៀបចំសិក្ខាសាលា ស្តីពី«ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» ក្រោមអធិបតីរបស់ ឯកឧត្តម ហ៊ុន ម៉ានី…