Category: ព័ត៌មានជាតិ

វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម” ដល់អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌ នាពេលខាងមុខ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ…

ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌាបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា

នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកជំទាវបណ្ឌិតបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសំខាន់របស់លោកជំទាវបណ្ឌិតក្នុងការពង្រឹង…

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ

ខេត្តសៀមរាប÷តួប៉មប្រាសាទឥដ្ឋអាយុកាលជាង១ពាន់ឆ្នាំ នៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលធ្លាប់តែប្រឈមការខូចខាតកម្រិតខ្ពស់ បានប្រែក្លាយជាភាពរឹង មាំ និងល្អប្រសើរឡើងវិញហើយ បន្ទាប់ពីក្រុមអ្នក ជំនាញនៃអាជ្ញាធរជាតិអប្សរាចំណាយពេលប្រហែល៧ ខែ ដើម្បីជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនផ្នែកមក។ លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ក្រុមការងារជួសជុលបានពង្រឹងរចនាសម្ពន្ធរបស់ប្រាសាទឥដ្ឋអាយុកាលជាង១ពាន់ឆ្នាំនេះទាំងមូលឡើងវិញ។ ជាមួយគ្នានេះ ក៏មានការជួសជុលផ្តែរ សសរផ្អោប ទ្វារបញ្ឆោតផ្នែកខាង លិច និងខាងជើង ព្រមទាំងដំបូល។ «នៅតាមជ្រុង នីមួយៗក៏បានពង្រឹងដោយប្រើលក្ខណៈបច្ចេកទេសបិទបាយអ ដើម្បីការពារកុំឱ្យទឹកដក់ក្នុងប្រាសាទ។ ក្រុម ការងារក៏ប្រើបច្ចេកទេសនៃការជួសជុលនៅតាមរន្ធទឹក…

សម្តេចមហាបវរធិបតីថ្លែងប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា…

ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា

នៅលើឧទ្យានជាតិ ព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលស្វាគមន៍អ្នកប្រតិបត្តិសាសនា ទេសចរជាតិ និងអន្តរជាតិ ជាច្រើនបន្តបន្ទាប់ ដើម្បីមកសម្រាកលំហែ បានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅដែលមានធម្មជាតិនិងតំបន់ទេសភាពដ៏ស្រស់ស្អាតព័ទ្ធជុំវិញ។ ពេលនេះ ភាពស្អាតក្នុងចិត្តបានកំពុងសាយភាយចេញពីមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលភាពស្អាត មិនត្រឹមតែបានបណ្តុះគំនិតស្អាតពីក្នុងខ្លួន ហើយពេលនេះចេញមកក្រៅ និងក្នុងសង្គមថែមទៀត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ភាពស្អាតក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជាជាមូលដ្ឋានគ្រឹះ ដែលនឹងនាំទៅដល់ភាពស្អាតខាងក្រៅខ្លួនក្នុងប្រទេសកម្ពុជា និងភាពស្អាតរបស់កម្ពុជាលើឆាកអន្តរជាតិ សម្រាប់រយៈពេលវែង និងចីរភាព។ សូមបញ្ជាក់ថា…

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកធនាគារ ARDB នៅខេត្តសៀមរាប

ខេត្តសៀមរាប÷ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍បិទកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិក នៅសណ្ឋាគារបុរីអង្គរខេត្តសៀម។ ក្នុងឱកាសបិទកម្មវិធីល្ងាចនេះផងដែរ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលបានមានប្រសាសន៍វាយតម្លៃខ្ពស់នូវលទ្ធផលការងារដែលសម្រេចបាននៅក្នុងឆ្នាំ២០២៤ និងបានដាក់ទិសដៅការងារត្រូវអនុវត្តបន្តនៅឆ្នាំបន្ទាប់ ស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវ១០ឆ្នាំរបស់ធនាគារ ហើយបានណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីសម្រេចបាននូវលទ្ធផលការងារល្អបន្ថែមទៀត ដើម្បីឆ្ពោះទៅក្លាយជាធនាគារឈានមុខគេនៅកម្ពុជា។ បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បុគ្គលិកឱ្យពង្រឹងលើការកសាងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ពិសេស ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងមានឥរិយាបថបុរេសកម្ម ដើម្បីឆ្លើយតបទៅតាមផែនទីបង្ហាញផ្លូវរបស់ធនាគារ ARDB ៕

ឯកឧត្តម សាស្ត្រាចារ្យ Federico MAYOR ZARAGOZA អតីតអគ្គនាយកនៃអង្គការយូណេស្កូទទួលមរណភាព

សាស្ត្រាចារ្យ Federico MAYOR ZARAGOZA គឺជាអតីតអគ្គនាយកនៃអង្គការយូណេស្កូ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការស្តារនិងលើកកម្ពស់កិត្យានុ ភាពវប្បធម៌កម្ពុជាក្នុងឆាកអន្តរជាតិ។ បើទោះជាកម្ពុជាស្ថិតក្នុងកាលៈទេសៈមានសង្គ្រាមផង និងចរចារស្វែងរកសន្តិភាពផង ឯកឧត្តម សាស្រ្តាចារ្យ បានសម្រេចចិត្តដង្ហែរតាមសេចក្តីអំពាវនាវរបស់ព្រះបរមរតនកោដ្ឋ ព្រះ ករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដើម្បីផ្តេីម យុទ្ធនាការអន្តរជាតិសង្រ្គោះអង្គរ តាំងពីមុនការដាក់ បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភព លោកនៃអង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ មកម្លេះ។ យុទ្ធនាការជាប្រវត្តិសាស្ត្រនេះ ក្រោយមកបានក្លាយជាយន្តការអន្តរជាតិដេីម្បីកិច្ចអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពរមណីយដ្ឋានអង្គរ ក្នុងឆ្នាំ១៩៩៣ ហេីយដែលបានបន្តមកទល់បច្ចុប្បន្ននេះ។ គួររំលឹកផងដែរថា ឯកឧត្តមសាស្រ្តាចារ្យ…

សម្តេចធិបតី ថ្លែងប្រសាសន៍សំខាន់ៗក្នុង ឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរបំពេញការងារនៅខេត្តកំពង់ចាមនាព្រឹកនេះ…

បេក្ខជនចំនួន៤៤រូបជាប់ជាស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល

នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានប្រកាសលទ្ធផលជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ក្រោយឆ្លងកាត់ការប្រឡងចំនួនបីដំណាក់កាលកន្លងមក បេក្ខជនចំនួន ៤៤នាក់ជាប់ជាស្ថាពរ ក្នុងនោះស្រីចំនួន ១៣នាក់។ ដោយក្នុងនោះ ជំនាញរដ្ឋបាលសាធារណៈ សរុបចំនួន ២០នាក់ ស្រី ៤នាក់, ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបចំនួន ៧នាក់ ស្រី ៤នាក់ និងជំនាញទំនាក់ទំនងអន្តរជាតិ សរុបចំនួន ១៧នាក់ ស្រី ៥នាក់។ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ក្នុងរយៈពេល…

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើបទបង្ហាញពីស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ច​កម្ពុជា ជូនដល់សហគ្រិនវ័យក្មេងមកពីខេត្តសៀមរាបនិងឧត្តរមានជ័យ

ខេត្តសៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ​កធនា​គារអភិ​វឌ្ឍន៍ជនបទនិងកសិកម្មនៅព្រឹកថ្ងៃទី២០ ខែធ្នូ នេះបានអ​​ញ្ជើញ​​​ធ្វើបទបង្ហា​ញស្តីពីស្ថាន​ភាពនិងទស្សនវិស័យសេដ្ឋកិច្ច​កម្ពុជា​និងស្ថានភាពសេដ្ឋកិច្ចសកល ជូនដល់ផែនសហគ្រិនវ័យក្មេងមកពីខេត្តសៀមរាបនិងឧត្តរមានជ័យ នៅក្នុងនៅក្នុងកម្មវិធី “កាត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” រៀបចំឡើងដោយ សហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការគាំទ្រពីធនាគារ ARDB ដែលមានអ្នកចូលរួមសរុបចំនួន 160នាក់ ក្នុងនោះស្រី46នាក់។ នៅក្នុងកម្មវិធីនោះក៏មានការអញ្ជើញ​ចូលរួមពី ឯកឧត្តម អ៊ាន ឃុន ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានគណៈអចិន្ត្រៃយ៍គណបក្ស ខេត្តសៀមរាប,ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមា​គមសហគ្រិ​នវ័យក្មេងកម្ពុជា,លោក យាវ ដាវី ប្រធានផែនសហគ្រិនវ័យក្មេង ខេត្តសៀមរាប។…

You missed