ដំណឹងរីករាយសាទរឆ្នាំថ្មី ៖ វីដេអូពីម៉ាស៊ីនថតស្វ័យ ប្រវត្តិថតបានដំរីអាស៊ី១ហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង
ខេត្តពោធិ៍សាត់÷វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុងចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការIUCNដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។ យោងតាមក្រសួងបរិស្ថាន មានដំរីអាស៊ីចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល នៅកម្ពុជា ហើយភាគច្រើនពួកវារស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត។ នៅក្នុងធម្មជាតិ សត្វដំរី ដើរតួនាទីជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពួកវាត្រួស ត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។ សត្វដំរីក៏ដើរតួនាទីយ៉ាងសំខាន់ផង ក្នុងការបែកខ្ញែកគ្រាប់ពូជនៅក្នុងព្រៃ និងពួកវាត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី…