Category: ព័ត៌មានជាតិ

លោក វ៉ី សំណាង៖ អ្នកប្រើប្រាស់គ្រឿងញៀន គឺអន្តរាយដល់សុខភាព ខាតបង់ទ្រព្យសម្បត្តិ ងាយឆ្លងមេរោគអេដស៍ និងជំងឺផ្សេងៗ

(ខេត្តកំពង់ស្ពឺ) ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានលើកឡើងថា៖ អ្នកប្រើប្រាស់គ្រឿងញៀន គឺធ្វើឱ្យអន្តរាយដល់សុខភាព ខាតបង់ទ្រព្យសម្បត្តិ ខូចអនាគត ងាយឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺផ្សេងៗថែមទៀតផង។ លោក អភិបាលខេត្តថ្លែងបែបនេះ គ្រាលដែល លោក និងលោក យឹមសុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អញ្ជើញ ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត…

អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា កម្ពុជា នាំចូលទំនិញពីថៃ កើនឡើង៩,៦៤% ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៤នេះ

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចូលទំនិញពីប្រទេសថៃមានតម្លៃចំនួន ១,៣៤២ លានដុល្លារ កើន ឡើង ៩,៦៤ ភាគរយ ខណៈដែលប្រទេសកម្ពុជា បាននាំចេញទំនិញទៅប្រទេសថៃវិញ មានតម្លៃសរុប ៣៩១ លានដុល្លារ ធ្លាក់ចុះ ១៨,៤៣ ភាគរយ។ របាយការណ៍ខាងលើបានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ឈានដល់ ១,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២៤ កើនឡើង…

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

នៅព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគេន ចង្ហាន់ និង ទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ…

អគ្គស្នងការដ្ឋាននគរបាលជាតិបដិសេធគណនី TikTok ប្រើប្រាស់ឈ្មោះ និងរូបថតរបស់ នាយឧត្តមសេនីយ៍ ស ថេត

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បដិសេធ TikTok ក្លែងក្លាយចំនួន២ ឈ្មោះ «Sar Theth» ដែលត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ក្រៅពីគណនី TikTok អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលគណនី Facebook មួយទៀតដូចគ្នា ដែលប្រើប្រាស់ឈ្មោះ នាយឧត្តមសេនីយ៍ ស ថេត ជាភាសា អង់គ្លេស «Theth Sar»…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងសារក្នុងវេទិកា UN Public Service នៅសាធារណរដ្ឋកូរ៉េ

វេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិបានចាប់ផ្តើមជាផ្លូវការនាព្រឹកថ្ងៃទិ២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយពិធីបើកបានប្រព្រឹត្តដោយអនុសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ និងអគ្គលេខាធិការរងសម្រាប់កិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ព្រមទាំងមានការចូលរួមថ្លែងសុន្ទកថាគន្លឹះដោយ ឯកឧត្តម បាន គីម៉ូន (Ban Ki-moon) អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។ ទន្ទឹមនេះ ក្នុងឱកាសនៃពិធីទទួលទានអាហារល្ងាចក្នុងថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ត្រូវបានអញ្ជើញផ្តល់កិត្តិយសឡើងថ្លែងសារជូនដល់ថ្នាក់ដឹកនាំមកពីបណ្តាប្រទេសផ្សេងៗ និងអង្គពិធីទាំងមូល។ មានប្រសាសន៍ជូនដល់ប្រតិភូអន្តរជាតិទាំងអស់ដែលបានចូលរួមក្នុងវេទិកាសាធារណៈ របស់អង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី…

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី៖ ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់ខ្ញុំ

(ភ្នំពេញ)៖ ក្រោយពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារចូលរួមរំលែកទុកដ៏ក្រមក្រំជាមួយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដោយការប្រហារពីសំណាក់លោកស្រី ស៊ីណា កាលពីថ្ងៃទី១៧មិថុនា ក្នុងបុរីប៉េងហួតនោះ នាព្រឹកថ្ងៃទី២៥មិថុនានេះសម្តេចធបតីក៏បង្ហោះសារ លើបណ្ដាញទំនាក់ទំនងសង្គមជុំវិញបញ្ហាកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ដែលត្រូវអនុវត្តទៅ លើជនសង្ស័យអតីតឧកញ៉ាដែលបាញ់ប្រហារបណ្ដាល ឲ្យមនុស្សពីរនាក់ស្លាប់។ ជាមួយនឹងការបង្ហោះសាររបស់សម្តេចមហាបវរនាយករដ្ឋមន្ត្រីខាងលើនេះដែរ មានបងប្អូនប្រជាពលរដ្ឋបានចូល Commentsនយ៉ាងច្រើនផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី នាវេលាថ្ងៃត្រង់ទី១៥មិថ្ននានេះ សម្តេចបង្ហោះថ្មីមួយទៀត ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖ ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់ខ្ញុំ។ បន្ទាប់ពីខ្ញុំបានបង្ហាះសារទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើង ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះ ឱ្យម៉ឹងម៉ាត់…

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ការកសាងនូវធនធានមនុស្ស មិនអាចធ្វើតែមួយថ្ងៃបាននោះទេ ខណៈធនធានមនុស្សនេះ គឺជាកត្តាចាំបាច់បំផុត ក្នុងការអភិវឌ្ឍកម្ពុជា

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ការកសាងនូវធនធានមនុស្ស មិនអាចធ្វើតែមួយថ្ងៃបាននោះទេ ខណៈធនធានមនុស្សនេះ គឺជាកត្តាចាំបាច់បំផុត ក្នុងការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត”។ (ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤)

ព្រះគ្រូ យិត្ត សុខាព្រះមេគណខេត្តត្បូងឃ្មុំ ចូលរួមអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ) ៖ នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ បណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលអំណោយពីព្រះគ្រូ យិត្ត សុខា ព្រះរាជាគណ:ចត្វា នឹងជាព្រះមេគណខេត្តត្បូងឃ្មុំ ដែលបានខិតខំកៀរគរគ្រឿងឧបភោគបរិភោគនៅតាមបណ្ដាអនុគណទាំង៧ក្រុង-ស្រុក មកឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធាន បទ “រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា។ ពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា សមិទ្ធផលបណ្តុះបណ្តាល និងបច្ចេកវិទ្យាឌីជីថល” ដែលពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា ភិបាល កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ…

ក្រសួងការងារ និងក្រសួងប្រៃសណីយ៍ ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) និងជំរុញការធ្វើបរិវត្តកម្មឌីជីថល

( (ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នានៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ព្រមទាំងជួយរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ និងជួយរៀបចំគាំទ្រខាងផ្នែកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាក្នុងក្រសួងផងដែរ។ បន្ថែមពីនេះ…

You missed