Author: n6lyt

ថៅកែរកស៊ីដឹកបទល្មើសព្រៃឈើ ប្តីឈ្មោះមុំ និងប្រពន្ធឈ្មោះស្រីចិន ដឹកជញ្ជូនឈើតាមរថយន្តកែច្នៃ សមត្ថកិច្ចចាប់មិនដែលបានសោះ

(កំពង់ស្ពឺ)៖ ថៅកែប្រុសស្រីពីរនាក់ប្តីប្រពន្ធល្បីឈ្មោះរកស៊ីដឹកបទល្មើសព្រៃឈើតាមរថយន្តកែច្នៃប្រើគ្រប់រូបភាព ធ្វើសកម្មភាពរកស៊ីបានរលូនយូរឆ្នាំមកហើយនោះ ដែលគេស្គាល់ប្តីមានឈ្មោះ មុំ អាយុជិត៤០ឆ្នាំ និងប្រពន្ធឈ្មោះ ស្រីចិន អាយុជាង៣០ឆ្នាំ រស់នៅម្តុំប្រឡាយច្បារមន ក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានដឹកជញ្ជូនបទល្មើសព្រៃឈើរាប់ឆ្នាំមកហើយ ហាក់បីដូចជាយីអ៊ុនឡើងខ្លាំងមិនដែលឃើញមានសមត្ថកិច្ចនិងជំនាញណាចាប់បង្ក្រាបរថយន្តដឹកឈើរបស់ថៅកែមុំបានឡើយ។ ជាក់ស្តែងថៅប្រុសឈ្មោះមុំ និងថៅកែស្រីឈ្មោះ ស្រីចិន កាលពីវេលាម៉ោងជាង១២កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានដឹកឈើតាមរថយន្តកែច្នៃ១គ្រឿងពណ៌ខ្មៅ មិនមានផ្លាកលេខនោះទេ ដោយដាក់ឈើនៅខាងក្រោយហើយដាក់ថង់ធ្យូងពីខាងលើ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចនិងជំនាញ និងរួចផុតពីការចាប់បង្ក្រាបផងដែរ។ បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ថៅកែពីរនាក់ប្តីប្រពន្ធនេះបានទៅប្រមូលឈើឡាំងរួចជ្រុងៗ(ឈើឃ្លុំ) នៅតំបន់ខាងលិចភូមិជាំ…

ពិធីសម្ពោធ ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះមហាក្សត្រ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតីតីពិធីសម្ពោធបើក “ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍” ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ស.ស.យ.ក នៅបរិវេណសួនច្បារព្រះរាជបណ្តាំ ខាងមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤…

តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ ៦០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៧ ខែតុលា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៦០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២០ឈ្មោះត្រាមី (Trami) និងព្យុះទី២១ឈ្មោះកងរី (Kong-rey) មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា…

អបអរសារទខួប ២០ ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤)

នៅថ្ងៃ ទី ២៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ គឺជា ខួប ២០ ព្រះវស្សានៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបថា៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ ១ កើត ខែ អស្សុជ ឆ្នាំវក ឆស័ក…

ពិធីរត់ភ្លើងគប់កីឡាជាតិឆ្នាំ២០២៤ នៅខេត្តស្វាយរៀង ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

ស្វាយរៀង៖ ពិធីរត់ភ្លើងគប់ អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិលើកទី២ ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង បញ្ចប់ទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ក្រោមការអញ្ជើញជាអធិបតីភាពលោកសាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការតំណាងបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមជាច្រើនពីមន្រ្តីរាជការ កងកម្លាំង បុគ្គលិកក្រុមហ៊ុន អង្គការ អ្នកសារព័ត៌មាន…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណ ក្ខន្ធ សពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

(ភ្នំពេញ)នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំប្រតិភូកាក បាទក្រហមកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពី ថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លៃប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញអបអរសាទរសមិទ្ធផលកែលម្អបរិស្ថាន​សាលារៀន និងការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំនៅកម្ពុជា ក្រោមជំនួយរបស់ចិន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អ បរិស្ថាន​​សាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ *…

សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ៕

កិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»

(ភ្នំពេញ)៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ចាន់ សុទ្ធា នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការប៊្លូម អេស៊ា (Bloom Asia) បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ» ។ កិច្ចព្រមព្រៀងរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ប៊្លូម អេស៊ា (Bloom Asia) ដែលត្រូវបានចុះហត្ថលេខា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥…

លោកហេង សួរ អញ្ជើញជាអធិបតី ប្រគល់មេដាយជូនដល់ជ័យលាភី «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤»

(ភ្នំពេញ ) ៖ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ ២០២៤» និងប្រគល់មេដាយជូនដល់ជ័យលាភី នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ថ្លែងក្នុងពិធីនេះលោករដ្ឋមន្រ្តី បានកត់សំគាល់ថា ដំណើរការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤នេះ បេក្ខជនទាំងអស់បានបង្ហាញពីសមត្ថភាព ទេពកោសល្យ…