Author: n6lyt

ល្បែងស៊ីសងគ្រប់ប្រភេទនិងជល់មាន់នៅក្បែរផ្ទះចៅហ្វាយស្រុកពេជ្រាដាតំបន់ប៊ូស្រាដំណើរការយ៉ាងសប្បាយរីករាយ

កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ សង្វៀនល្បែងស៊ីសងរបស់លោកសារ៉ូម៉ាន់ នៅទីប្រជុំជនប៊ូស្រា បានបើកលេងជាចំហយ៉ាងសប្បាយរីករាយ ក៏ព្រោះតែមានការចូលរួមកម្សាន្តសប្បាយពីលោកអភិបាលស្រុក។ តាមទម្លាប់លោកអភិបាលស្រុក គាត់ចូលចិត្តលេងល្បែងស៊ីសងខ្លាំងណាស់។ បើមិនបានចូលកម្សាន្តសប្បាយគឺហាក់ដូចជាមិននៅសុខក្នុងខ្លួនសោះ។ ដូច្នេះ ចាញ់ឬឈ្នះសម្រាប់លោកវណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដាគឺជារឿងធម្មតា។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ល្បែងស៊ីសងជាអំពើខុសច្បាប់ ត្រូវបានបើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុងមូលដ្ឋានឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ បើគេស្រមៃមើលទៅ វាហាក់ដូចជាពិធីបុណ្យបញ្ចុះសីមាមួយ ដែលមានល្បែងស៊ីសងគ្រប់ប្រភេទដូចជា យូគី, អាប៉ោង,ជល់មាន់អនឡាញនិងជល់មាន់រស់លើដី..និងល្បែងស៊ីសងជាច្រើនទៀត។ អ្នកភូមិខ្សិបថា ជាចំណង់ចំណូលចិត្តរបស់លោកវណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា..ផងដែរ ។ រីឯថៅកែសង្វៀនអ្នកម៉ៅផ្ដាច់ល្បែងទាំង អស់នេះគឺលោកសារ៉ូ ម៉ាន់…

ពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញសាធារណរដ្ឋសង្គមនិយមវៀតណាម បានមកដល់ព្រំប្រទល់ជ្រៃធំ កម្ពុជា-វៀតណាមហើយ

អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ នាមជា«អង្គកឋិន មហា សា ម គ្គីគ្រួ សារខ្មែរ» ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង អាណា ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជ រដ្ឋា ភិបាល។ សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មាន ទី អា រាម រហូត ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត…

មន្ត្រីកងរាជអាវុធម្នាក់បានគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកស្ពាន បណ្ដាលឱ្យរបួសធ្ងន់

មន្ត្រីកងរាជអាវុធម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកស្ពាន បណ្ដាលឱ្យរបួសធ្ងន់ (កណ្តាល)៖ មន្ត្រីកងរាជអាវុធម្នាក់បានបើកម៉ូតូបុកស្ពានដួលរងរបួសធ្ងន់តែម្នាក់ឯងត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតកាលពីថ្ងៃទី០២.ខែវិច្ឆិកា២០២៤ វេលាម៉ោង២១ និង៤០នាទី ចំណុចស្ពានលេខ១០ ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ប្រភពកន្លែងកើតហើយបានអោយដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើមានអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុដាប៊ីត ពណ៌លឿងលាយស ពាក់ផ្លាកលេខភ្នំពេញ1CQ 2852 បើកដោយឈ្មោះ ខា វាសនា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរ កងរាជអាវុធហត្ថ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ ជ្រៃធំ…

ថ្ងៃទី១ ក្នុងពិធីប្រណាំងទូកនៅក្នុងខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តប្រមាណជាង​ ២៥ម៉ឺននាក់

ខេត្តកំពង់ស្ពឺ៖​ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤​ម្សិលមិញ ដែលជាថ្ងៃទីមួយនៃពិធីប្រណាំងទូករបស់រដ្ឋបាលខេត្តកំពង់ស្ពឺ គឺមានប្រជាពលជន ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តសប្បាយប្រមាណជាង​ ២៥ម៉ឺននាក់។ នេះបើយោងតាមតួរលេខតបស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍បាននិយាយឱ្យដឹងថា ភ្ញៀវទេសចរមកលេងកម្សាន្ត និងទស្សនាពិធីប្រណាំងទូកខេត្តកំពង់ស្ពឺ នៅថ្ងៃទី១​ មានភ្ញៀវទេសចរសរុបប្រមាណជាង​២៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៣​ មានតែចំនួនជាង ១៣ម៉ឺននាក់ប៉ុណ្ណោះ កើនឡើងជាង​៨៩%។ លោកថា ភ្ញៀវជាតិមានចំនួនជាង​ ២៥ម៉ឺននាក់ធៀបនឹងឆ្នាំ២០២៣ កើនឡើង ៨៩% អន្តរជាតិមានចំនួន​ ៦១៣នាក់ ធៀបនឹងឆ្នាំ២០២៣…

ប្រជាពលរដ្ឋ៣១គ្រួសាររងបណ្ដឹងពីមន្ទីរបរិស្ថានខេត្ត ពោធិ៍សាត់តម្រូវឲ្យរុះរើលំនៅឋានចេញពីចំណុចស្ពានលេខ៣៥(ស្ពានអូ១៧)ចុះមកក្រោម ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែងខេត្តពោធិ៍សាត់

ប្រជាពលរដ្ឋ៣១គ្រួសាររស់នៅសងខាងផ្លូវជាតិលេខ ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៣៦ដល់ចុងគីឡូម៉ែត្រ ១៣៧ និងដើមគីឡូម៉ែត្រលេខ១៣៧ ពោលគឺខាង ក្រោមស្ពានលេខ៣៥ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងប្រឈមនឹងការបណ្ដេញ ចេញតាមរយៈការកោះហៅម្ដង១គ្រួសារៗ របស់សាលាដំបូងខេត្តពោធិ៍សាត់ ដែលគេមើលឃើញថា ក្នុងចេតនាគម្រាមកំហែង។ ជាបន្តបន្ទាប់ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើនេះត្រូវប្រឈមនឹងការកោះហៅទៅបំភ្លឺនៅសាលាដំបូងខេត្តពោធិ៍សាត់ដែរគេដឹងថា ដីនៅតំបន់នោះត្រូវបានប្រមុខរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០១២ តាមរយៈនិស្សិតចុះវាស់វែងបានប្រគល់ដីនោះមកឲ្យប្រជាពលរដ្ឋរស់នៅនិងអាស្រ័យផល។ ប៉ុន្តែទើបតែថ្មីៗនេះស្រាប់តែមានការកោះហៅប្រជាពលរដ្ឋមកបំភ្លឺនៅសាលាដំបូងខេត្តពោធិ៍ សាត់ ដោយចោទប្រកាន់ពីបទនៃការកសាងទីលំនៅដោយខុសច្បាប់និងការកាប់រានដី ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ ដីនៅតំបន់នោះមួយ ចំនួន ត្រូវបានប្រគល់កម្មសិទ្ធិស្របច្បាប់រួចរាល់ហើយ និងមួយចំនួនទៀត មិនទាន់បាននៅឡើយ ដោយកាល នោះម្ចាស់ដីមិនមានប្រាក់ដើម្បីធ្វើឯកសារ។ តាមឯកសារយោងជាច្រើនបង្ហាញថា…

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

នៅរសៀល ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម…

ការបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជា ៣យប់ ៤ថ្ងៃ បញ្ចប់ដោយជោគជ័យ និងស្នាមញញឹម

ការបោះជំរំ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា រយៈពេល ៣យប់ ៤ថ្ងៃ នៅលើទឹកដីខេត្តមណ្ឌលគិរី ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង» បានបញ្ចប់ទៅដោយភាពជោគជ័យ ជាមួយនឹងស្នាមញញឹម និងអនុស្សាវរីល្អៗ រវាងប្អូនៗ កុមារី យុវតី និងសមាជិការបស់សមាគមទាំងអស់ ក្រោមការផ្ដល់ភាពកក់ក្ដៅពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម។ ការជួបជុំគ្នាក្នុងការបោះជំរំ បានផ្ដល់ឱកាសដល់ប្អូនៗ កុមារី និងយុវតី សមាគមកាយប្ញទ្ធិនារីកម្ពុជា ទាំង ៦សាខា រួមមាន៖…

នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យពីរនាក់ដែលតែងតែធ្វើសកម្មភាពកាត់ខ្សែភ្លើងពេលយប់

ខេត្តបាត់ដំបង÷ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោកកែវ សុជាតិ ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយា ល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ០០និង១១…

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ

នៅថ្ងៃទី០៣ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បាននាំយកនូវត្រៃ និងបច្ច័យមួយចំនួន ដើម្បីដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស (បីខែ) ក្នុងពុទ្ធសីមា នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ​ នៃខេត្តកាណាហ្កាវ៉ា​ ប្រទេសជប៉ុន។ កម្មវិធីអង្គកឋិនទាននេះ​ មានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃខ្មែរចំនួន ៦អង្គ​ ដែលក្នុងនោះនិមន្តពីវត្តខ្មែរសាមគ្គីចំនួន​ ២អង្គ ​ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងបងប្អូនខ្មែរជិតឆ្ងាយចូលរួមចាប់មគ្គផលបុណ្យយ៉ាងច្រើនកុះករ។ ក្រោយពិធីដង្ហែរអង្គកឋិនទានសាមគ្គី និងវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហេីយបុណ្យរួច​ ក៏មានការពិសាអាហារសាមគ្គី​ជុំគ្នាក្នុងចំណោមបងប្អូនខ្មែរ​…

អំពើហិង្សាបង្កឡើងដោយចិន១ហ្វូងដល់បន្ទប់ស្នាក់នៅរបស់ចិនម្នាក់ប្រមូលយកលុយជិត ៥ ម៉ឺនដុល្លារ,ជនរង គ្រោះរំពឹងលើតុលាការខេត្តពោធិ៍សាត់ថាបានយុត្តិធម៌នឹងឃើញប្រាក់វិញ

ខេត្តពោធិ៍សាត់÷ អំពើហិង្សាមួយរវាងជនជាតិចិនមួយហ្វូងទៅលើជនជាតិចិនម្នាក់កាលពីថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាចន្លោះម៉ោង១ នៅការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតនៅក្នុងភូមិព្រែកបីឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មើលទៅហាក់ដូចជាស្រុកទេសគ្មានច្បាប់ទម្លាប់។ យ៉ាងណាក៏ដោយភាគីជនរង គ្រោះរំពឹងទៅលើស្ថាប័នតុលាការខេត្តពោធិ៍សាត់ថា នឹងផ្ដល់យុត្តិធម៌ជូនខ្លួនគាត់ ជាពិសេសបញ្ហាដែលបាត់បង់លុយកាក់។ ក្នុងហេតុការណ៍នោះ បណ្ដាលឱ្យបុរសជនជាតិចិនម្នាក់ ឈ្មោះ ឈឹន ឆីនកាំង ( 陈庆钢 ) ភាគីជនរងគ្រោះដែលជាអាជីវករ បានរងរបួស មានស្នាមជាំពេញខ្លួន ហើយត្រូវបាននាំទៅសង្គ្រោះ និងពិនិត្យសុខភាព នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។…

You missed