មន្ត្រីកងរាជអាវុធម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកស្ពាន
បណ្ដាលឱ្យរបួសធ្ងន់
(កណ្តាល)៖ មន្ត្រីកងរាជអាវុធម្នាក់បានបើកម៉ូតូបុកស្ពានដួលរងរបួសធ្ងន់តែម្នាក់ឯងត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ។
ហេតុការណ៍នេះបានកើតកាលពីថ្ងៃទី០២.ខែវិច្ឆិកា២០២៤ វេលាម៉ោង២១ និង៤០នាទី ចំណុចស្ពានលេខ១០ ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពកន្លែងកើតហើយបានអោយដឹងថា
នៅថ្ងៃខែឆ្នាំកើតហេតុខាងលើមានអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុដាប៊ីត ពណ៌លឿងលាយស ពាក់ផ្លាកលេខភ្នំពេញ1CQ 2852 បើកដោយឈ្មោះ ខា វាសនា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរ កងរាជអាវុធហត្ថ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ ជ្រៃធំ )ពេលមកដល់ចំណុចភូមិឃុំកើតហេតុក៏បានជ្រុលទៅបុកស្ពានបណ្តាលឲ្យដួលរងរបួសធ្ងន់។ក្រោយពេលកើតហេតុកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកស្អាងបានចុះទៅពិនិត្យនិងវាស់វែងកន្លែងកើតហេតុ និងបានប្រគល់អ្នករងរបួសជូនក្រុមគ្រួសារដើម្បីយកទៅជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងភ្នំពេញ៕