Author: n6lyt

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាគឺជាការប្រមូលផ្ដុំនូវធនធានគ្រប់យ៉ាង ដើម្បីប្រទេសជាតិមានអភិវឌ្ឍន៍និងរីកចម្រើន

ខេត្តកំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ការមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញរបស់បងប្អូនគឺជាគិតនិងសម្រេចចិត្តដ៏ត្រឹមត្រូវនិងមិនហួសពេលទេក្នុងការប្រមូលផ្ដុំនូវធនធានគ្រប់យ៉ាងនិងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹង ប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ឧបនាយករដ្ឋមន្ត្រី ហ៊ុនម៉ានីមានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសបញ្ចូលនិងទទួលស្គាល់សមាជិកថ្មីប្រមាណ៣០៧នាក់មកពីបណ្តាគណបក្សដែលមាននិន្នាការប្រឆាំងក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ហ៊ុន ម៉ានី មានប្រសាសន៍ទៀតថា រយៈពេល ៧៣ឆ្នាំកន្លងមកនេះ…

ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ផ្តាំផ្ញើដល់សិស្សានុសិស្សជាប់សញ្ញាបត្រទុតិយភូមិក្នុងស្រុកឆ្លូង ខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីក្លាយខ្លួនជាមូលធនមនុស្សជួយសង្គមជាតិ

(ខេត្តក្រចេះ )÷«សូមក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ខិតខំប្រឹង ប្រែងសិក្សារៀនសូត្របន្ថែមទៀតនៅកម្រិតឧត្តមសិក្សា និងជ្រើសរើសយកជំនាញដែលខ្លួនពេញចិត្ត និងតាមឧបនិស័យដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកប ដោយសមត្ថភាព គុណភាពនិងសីលធម៌ចូលរួមក្នុងការបម្រើជាតិមាតុភូមិឱ្យរីកចម្រើន»។ នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីចែករង្វាន់ដល់សិស្សានុសិស្សនៃវិទ្យាល័យសិលាវេទី គាត ឈន់ ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ចំនួនចំនួន ២១៨ នាក់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ និទ្ទេស A ,B ,C ,D…

លោកគួច ចំរើន មើលលោក ឈាន ម៉ាណ្ណារី អនុប្រធានភូមិបាលស្រុកល្វាឯមសង់សំណង់រឹងមាំរំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានដូនកឹមផង

ប្រជាពលរដ្ឋបានឃើញលោក អនុប្រធានការិយាល័យ ភូមិបាលស្រុកល្វាឯមម្នាក់ សាងសង់សំណង់រឹងមាំរំលោភយកមិនត្រឹមតែដីមាត់ព្រែកនោះទេ ប៉ុន្តែរំលោភយកទាំងដីចំណីស្ពានទៀតផង។ អនុប្រធានភូមិបាលស្រុកល្វាឯមឈ្មោះ ឈាន ម៉ាណ្ណារី ដែលបានលួចសង់សំណង់រឹងមាំរំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានធ្វើជាកម្មសិទ្ធិស្ថិតនៅចំណុចព្រែកដូនកឹម ភូមិតាស្គ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ថាល។ តាមប្រភពឲ្យដឹងថា ការសង់សំណង់រឹងមាំរំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានធ្វើជាកម្មសិទ្ធិពី សំណាក់ឈ្មោះ ឈាន ម៉ាណ្ណារី គឺតាំងពីស្រុកល្វាឯម មិនទាន់បំបែកមកជាក្រុងអរិយក្សត្រចេញពីស្រុកល្វាឯមមកម៉្លេះ។ ប្រជាពលរដ្ឋបើទោះបីបានឃើញដោយផ្ទាល់ ក៏ពួកគាត់មិនហ៊ាននិយាយដែរ ដោយម្ចាស់សំណង់គេមានអំណាចណាស់ គេអាងមានលុយ ហើយគេធ្លាប់បោះពាក្យសម្ដីទៀតថា បើរដ្ឋត្រូវការគេវ៉ៃចោលភ្លាម។ ប្រភពបន្តថា ស្ពានដូនកឹមនេះ អាជ្ញាធរក្រុងអរិយក្សត្របានចុះទៅពិនិត្យមើលហើយដើម្បីសាងសង់ស្ពានថ្មីជូនប្រជាប្រជាពលរដ្ឋ ព្រោះទីតាំងនេះគឺទីតាំងស្ពានចាស់ដែលបានចាស់ទ្រុឌទ្រោមហើយបាក់កន្លង។…

តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២៤ឈ្មោះមែនយី(Man-yi) ដែលស្ថិតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះសង្ឃរា និងនៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត…

សម្តេចធិបតី ៖ ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូកអាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ​ទាំងអស់

ភ្នំពេញ÷សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា៖ «ព្រះរាជពិធីបុណ្យអុំទូក​​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក បានប្រព្រឹត្តទៅដោយរលូន​ និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ​ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី​ ។ ភាពជោគជ័យនេះ​ អាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ​ទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ​ ដែលបានលះបង់ពេលវេលា​ និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ​ សុវត្ដិភាព​ និងសណ្តាប់ធ្នាប់សាធារណៈ​ បង្កលក្ខណ:គ្រប់បែបយ៉ាង​ ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល​…

នគរបា​ល​ស្រុក​សាមគ្គី​មមុនីជ័យចុះឡោម​ព័ទ្ធចាប់ខ្លួន​ សង្ឍ​ និង​ គ្រហស្ថបក្ខពួក​បរិវា​៧នាក់​ផឹកស៊ីចាក់ធុង បាសនៅក្នុងព្រៃកណ្ដាលអាធ្រាត្រ

ខេត្តកំពង់ស្ពឺ​៖​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា នាយប់រំលងអាធាត្រ​ចូលថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី​១​៦ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដោយទទួល​បានព័ត៌មាន​ ពីប្រ​ជាពលរដ្ឋថាមានករណី​ក្រុ​មក្មេងទំនើង​នាំគ្នាផឹកស៊ី​ នៅចំណុច​ព្រៃពនរ​ ឃុំភ្នំតូច​ ស្រុ​ក​សាមគ្គី​មុនីជ័យ​ ខេ​ត្ត​កំពង់ស្ពឺ​ ចាក់ធុងបាស់កងរំពង​ ផ្អើល​អស់អារុក្ខអារ​ក្សអ្នកតា​ ដឹងដល់សមត្ថកិច្ចនគរបាលស្រុកចុះចាប់។ ដោយបានការចង្អុលណែនាំពីលោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំ​ព​ង់ស្ពឺ​ លោកវរសេ​នីយ៍ឯក​ ខឹម​ សាម៉ុន​…

កម្លាំងកងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាបក្រុមជនសង្ស័យបានចំនួន៨នាក់ពាក់ព័ន្ធគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន៨នាក់ ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមបញ្ជាពី មេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្ដមសេនីយ៍ ម៉េង ស្រ៊ុន ឃាត់ខ្លួនដោយពាក់ព័ន្ធគ្រឿងញៀន ។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបករណីគ្រឿងញៀនចំនួន០២ទីតាំង។ ទីតាំងទី០១ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ស្រី០១នាក់) និងទីតាំង០២ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដោយចាប់យកវត្ថុតាងរួមមាន(ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់,ម៉ូតូចំនួន០១គ្រឿង,ទូរស័ព្ទចំនួន០៤គ្រឿង,…

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤

ព្យុះទី២៤ ឈ្មោះ មែនយី(Man-yi) ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងព្យុះទី២៥ ឈ្មោះ យូសាជី (Usagi) កើតនៅសមុទ្រចិនខាងត្បូង បានដើរលើគន្លងតែមួយ នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ព្យុះទាំង២នេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺឆ្លើយតប ពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ ត្រីកោណសូន្យប្រាំបី មានឈ្មោះ ឆាយ វណ្ណៈ អតីតនាយរងការិយាល័យប្រឆាំងគ្រឿងញៀន

(ភ្នំពេញ) ៖សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ ក្រុម ការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ ត្រីកោណសូន្យប្រាំបី ដោយបុគ្គល នេះមាន ឈ្មោះ ឆាយ វណ្ណៈ អតីតនាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៅពេលថ្មីៗនេះ ក៏បានបង្ហោះសារចោទ ប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ក្នុងន័យបង្កាច់បង្ខូចកិត្តិយសមន្រ្តី និងថ្នាក់ដឹកនាំការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញងញៀន ដែលនាំឱ្យមហាជនយល់ប្រឡំ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ចំពោះករណីនះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបដូចតទៅ: បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលប្រឆាំងគ្រឿង ញៀនឱ្យដឹងថា:…