កងទ័ព គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋរស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ បានទទួលសេវាពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃជាថ្មីម្ដងទៀតពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)
(បន្ទាយមានជ័យ) ៖ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពីសុខភាពរបស់កងទ័ព គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋរស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សរុបចំនួន ២៨៥១នាក់ ស្មើនឹង ៤៦១៩ករណី ស្ថិតនៅក្នុងបរិវេណមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ។…