Author: n6lyt

សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលនឹងចូលរួមកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប

ខេត្តសៀមរាប÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលនឹងចូលរួមកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដឹកនាំដោយលោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប៕

ស្ត្រីកម្មករស្នេហ៍ប៉ះចំប្តីគេបានកូនប្រុស១ យកទៅផ្ញើអ្នករើសអេតចាយហើយគេចខ្លួន

ភ្នំពេញ៖ ស្ត្រីជាកម្មករម្នាក់ខំ ពពោះ៩ខែ១០ ថ្ងៃបាន កូន១ បែជាយកទៅផ្ញើនឹងអ្នករើសអេតចាយហើយគេច ខ្លួនបាត់១សន្ទុះទើបមករកកូនវិញ ។ ល្បែងស្នេហា ដែលកម្មការិនីរោងចក្រកាត់ដេរ ស្រឡាញ់បុរសម្នាក់ រហូតជ្រុលខ្លួន មានផ្ទៃពោះ ទើបដឹងថាបុរសនោះ មានប្រពន្ធនិងកូន រួចទៅហើយ ចំណែកប្ដីនោះក៏គ្មានមុខ របររកស៊ីអ្វីដែរហើយក៏មិន បានទទួលខុសត្រូវ ចិញ្ចឹមរូបនាង និងកូនថែមទៀត ។ ពេលនេះនាង កើតបានកូនប្រុសម្នាក់ អាយុជាង ១ខែ ហើយនិងបានបីកូនទៅរកប្ដីដល់ផ្ទះ ប៉ុន្តែអត់ជួបប្ដីទេ បែរជាជួបប្រពន្ធដើម ហើយត្រូវប្រពន្ធដើម…

(ភ្នំពេញ)÷អបអរសាទរខួប ១៩ឆ្នាំ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ ២៥ វិច្ឆិកា ២០០៥- ២៥ វិច្ឆិកា ២០២៤ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤

ភ្នំពេញ÷នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បាន អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ។ នៅក្នុងពិធីបើកទិវាសហគ្រិនខ្មែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី…

រសៀលថ្ងៃនេះការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣លើវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅចំនួន១២ទំព័រ មាន១០០សំណួរ

(ភ្នំពេញ) ៖ នារសៀល ថ្ងៃទី២៤ វិច្ឆិកានេះ នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា សាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបនៃការចាប់ផ្តើមការប្រឡងប្រជែង។ នារសៀលថ្ងៃនេះបេក្ខជនដែលត្រូវប្រឡងប្រជែងជ្រើសរើស ជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាលមាន វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅចំនួន១២ទំព័រស្មើ និង១០០សំណួរ។ -វិញ្ញាសានេះពាក់ព័ន្ធនឹងមុខងារសាធារណៈ -ក្រមសីលធម៌វិជ្ជាជីវៈ – គោលនយោបាយរបស់រាជរដ្ឋាភិបាល…

ម៉ោង៨ព្រឹកគត់ ចាប់ផ្តើមការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល

(ភ្នំពេញ) ÷តាមការគ្រោងទុក នៅម៉ោង ៨:០០នាទីព្រឹក បេក្ខជនចំនួន ២,៧២៥នាក់ (ស្រី ១,០៧៦នាក់) ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប​ ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេត ការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ជាច្រើនរូបទៀត។ សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣…

ការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាលបានចាប់ផ្ដើម

ភ្នំពេញ÷ចាប់ពីម៉ោង៥ ព្រឹក ព្រលឹមស្រាងៗ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រុមការងារនៃក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមរៀបចំវិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។ ដូចសព្វមួយដងលោកយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានផ្តល់ការ ណែនាំ លើការតាក់តែងវិញ្ញាសាដើម្បីរៀបចំជាជម្រើសវិញ្ញាសា ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើស និងសម្រេច យកវិញ្ញាសា១ជម្រើសចុងក្រោយ។ ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៤ នេះ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នឹងចាប់ផ្តើមនៅវេលាម៉ោង ៨:០០នាទីព្រឹក ដោយប្រឡងវិញ្ញាសាពហុចម្លើយភាសាអង់គ្លេស…

ព្រឹកថ្ងៃទី២៤វិច្ឆិកានេះ ក្រសួងមុខងារសាធារណៈ បន្តរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល​ប្រមាណជាង១ម៉ឺននាក់ ដែលនឹងត្រូវប្រើប្រាស់រយៈពេលមួយថ្ងៃពេញ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញដដែល

oplus_2 oplus_2 oplus_2 oplus_2 oplus_2 oplus_2 oplus_2 oplus_2

កងទ័ព គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋរស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ បានទទួលសេវាពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃជាថ្មីម្ដងទៀតពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)

(បន្ទាយមានជ័យ) ៖ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពីសុខភាពរបស់កងទ័ព គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋរស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សរុបចំនួន ២៨៥១នាក់ ស្មើនឹង ៤៦១៩ករណី ស្ថិតនៅក្នុងបរិវេណមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ។…

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំ២០២៤

(ខេត្តសៀមរាប) ÷ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមនៅខែឧសភាហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រាង្គG15 រយៈពេល៦ខែ កន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារជួស ជុលជញ្ជាំងផ្នែកខាងត្បូង ខាងជើងមកដល់បច្ចុប្បន្ន សម្រេចការងារសរុបបានប្រមាណ៩៥ភាគរយហើយ។ អ្នកស្រី រតនា ឱ្យដឹងទៀតថា ប្រាង្គនេះមានហានិភ័យខ្លាំង១ក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ…