(ភ្នំពេញ) ៖ នារសៀល ថ្ងៃទី២៤ វិច្ឆិកានេះ នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា សាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបនៃការចាប់ផ្តើមការប្រឡងប្រជែង។

នារសៀលថ្ងៃនេះបេក្ខជនដែលត្រូវប្រឡងប្រជែងជ្រើសរើស ជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាលមាន វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅចំនួន១២ទំព័រស្មើ និង១០០សំណួរ។

-វិញ្ញាសានេះពាក់ព័ន្ធនឹងមុខងារសាធារណៈ
-ក្រមសីលធម៌វិជ្ជាជីវៈ
– គោលនយោបាយរបស់រាជរដ្ឋាភិបាល
– រដ្ឋបាលសាធារណៈ
– វប្បធម៌ទូទៅ
-ពលរដ្ឋវិទ្យា
– ប្រវត្តិវិទ្យា
– ភូមិសាស្ត្រកម្ពុជា
– អាស៊ាន និងសេដ្ឋកិច្ច ក្នុងរយៈពេល ២ម៉ោង។

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed