បេក្ខជនចំនួន៤៤រូបជាប់ជាស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល
នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានប្រកាសលទ្ធផលជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ក្រោយឆ្លងកាត់ការប្រឡងចំនួនបីដំណាក់កាលកន្លងមក បេក្ខជនចំនួន ៤៤នាក់ជាប់ជាស្ថាពរ ក្នុងនោះស្រីចំនួន ១៣នាក់។ ដោយក្នុងនោះ ជំនាញរដ្ឋបាលសាធារណៈ សរុបចំនួន ២០នាក់ ស្រី ៤នាក់, ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបចំនួន ៧នាក់ ស្រី ៤នាក់ និងជំនាញទំនាក់ទំនងអន្តរជាតិ សរុបចំនួន ១៧នាក់ ស្រី ៥នាក់។ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ក្នុងរយៈពេល…