Author: n6lyt

ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលា ចែករំលែកបទពិសោធលើការងារវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន

(ភ្នំពេញ) ៖ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់ ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិ ច្ចប្រជុំបច្ចេកទេសជាច្រើន ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចបានការងារនេះឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤។ ជាផ្នែកមួយនៃការងារវិភាគមុខងារដ៏មានសារៈសំខាន់នេះ ក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក និងដៃគូសហការនានា រៀបចំសិក្ខាសាលា ស្តីពី«ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» ក្រោមអធិបតីរបស់ ឯកឧត្តម ហ៊ុន ម៉ានី…

បំបែកសំណុំរឿងចាក់សាំងដុតជនជាតិចិន នៅសណ្ឋាគារអន្ដរជាតិខេត្តព្រះសីហនុដោយឃាត់ជនដៃដល់បាននៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួង មហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះដឹកនាំស្រាវជ្រាវបង្ក្រាបករណីចាក់សាំងដុតជនជាតិចិន នៅសណ្ឋាគារអន្ដរជាតិខេត្តព្រះសីហនុ​ និងឃាត់ខ្លួន​បានជនដៃដល់នៅខេត្តកំពង់ឆ្នាំង យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ ប្រភពរំឮកថា​ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី មានករណីឃាតកម្មគិតទុកមុន មួយកើតឡើងនៅសណ្ឋាគារអន្តរជាតិ មានទីតាំងតាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យធ្វើសកម្មភាពចាក់សាំងដុតជនរងគ្រោះឈ្មោះ ZHANG GUANGLI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន…

សម្តេចធិបតី និងលោកជំទាវបណ្ឌិតចាត់ក្រុមគ្រូពេទ្យឯកទេសព្យាបាលកម្មករសំណង់ ដែលមានបញ្ហារបួសដាច់បបូរមាត់ផ្នែកខាងក្រោម

(ភ្នំពេញ) ៖ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពិនិត្យ និងព្យាបាលលោក ខាំ វី មុខរបរជាកម្មករសំណង់ មានបញ្ហារបួសដាច់បបូរមាត់ផ្នែកខាងក្រោម ដែលចាំបាច់តម្រូវឱ្យព្យាបាលដោយការវ៉ះកាត់ ក្នុងពេលឆាប់ៗខាងមុខនេះ ។ លោក ខាំ វី និងក្រុមគ្រួសារ មានក្តីសប្បាយរីករាយក្រៃលែង ព្រមទាំងគោរពថ្លែងអំណរគុណ និងជូនពរសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេកប្បការ…

ក្រសួងព័ត៌មាន សហការជាមួយក្រសួងឧស្សាហកម្ម លើការងារផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ទៅដល់សាធារណជន

(ភ្នំពេញ) ៖ក្រសួងព័ត៌មាននឹងសកម្ម ក្នុងការជួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការងារផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ទៅដល់សាធារណជនឱ្យ បានដឹង ខណៈដែលមាន ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានដាក់លក់នៅលើទីផ្សារ តែផ្ទុយទៅវិញបងប្អូនប្រជាពលរដ្ឋរបស់យើងមិនបានដឹងថាតើសង្វាក់ផលិតកម្ម និង ដំណើរការ នៃការផលិតមានការវិវត្តយ៉ាងដូចម្តេចនោះនៅឡើយទេ។ បញ្ហានេះ ក្រសួងព័ត៌មានត្រូវតែជួយដល់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅលើការជួយផ្សព្វ ផ្សាយព័ត៌មានទាំងឡាយជូនទៅដល់ប្រជាពលរដ្ឋ ដើម្បីកសាងនូវ ទំនុកចិត្តបន្ថែមទៀត ទៅលើផលិតផលដែលយើងផលិតបាននៅក្នុងស្រុក រួមទាំងការកសាង នូវទំនុកចិត្តទៅលើគុណភាព ក៏ដូចជាកម្រិតស្តង់ដាផ្សេងៗចំពោះ…

ក្រសួងឧស្សាហកម្ម ចង់ឱ្យក្រសួងព័ត៌មាន ផ្សាយអំពីអ្វីដែលប្រជាពលរដ្ឋមិនបានដឹងថា ខ្មែរអាចធ្វើបាន

ភ្នំពេញ÷លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានលើកឡើងថា កន្លងមកនេះ នៅកម្ពុជាមានការរីកចម្រើនខ្លាំងខាងខ្សែច្រវាក់ផលិតកម្ម ការនាំចំណេះធ្វើ ឧស្សាហកម្មបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាដែលមានលក្ខណៈ សមស្របនឹងទីផ្សារកម្ពុជា ប៉ុន្តែប្រជាជនយើងមិនដែលដឹងថាខ្មែរធ្វើបាន ដូចជាការផលិត Chips ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនធំៗ និងការដំឡើង ម៉ូតូទីគ្រឿងប្រើរយៈពេលតែ៣០វិនាទីជាដើម។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១មិថុនានេះ នៅទីស្តីការក្រសួងព៍ត៏មានឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម…

លោក ពូទីន និយាយថា រុស្ស៊ី អាចនឹងផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលថ្ងៃព្រហស្បតិ៍ទី២០ខែមិថុនានេះថា រុស្ស៊ីអាចនឹងផ្គត់ផ្គង់សព្វាវុធដល់ប្រទេសកូរ៉េខាងជើង នៅក្នុងអ្វីដែលលោកបានលើកឡើងថា ជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះសព្វាវុធរបស់លោកខាង លិច ដែលបានឱ្យដល់អ៊ុយក្រែន។ លោក ពូទីន បានលើកឡើងបែបនេះនិយាយទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសវៀតណាម មួយថ្ងៃបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយមេដឹកនាំរបស់ប្រទេសនេះគឺលោក គីម ជុងអ៊ុន (Kim Jong Un)។ បណ្តាប្រទេសលោកខាងលិច បានចោទកូរ៉េខាងជើងថាជារដ្ឋផ្ដាច់ការ ដោយសារតែការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន ដើម្បីផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយចាត់ទុកទំនាក់ទំនងដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងនេះ…

លោក ពូទីន និយាយថា រុស្ស៊ី អាចនឹងផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលថ្ងៃព្រហស្បតិ៍ទី២០ខែមិថុនានេះថា រុស្ស៊ីអាចនឹងផ្គត់ផ្គង់សព្វាវុធដល់ប្រទេសកូរ៉េខាងជើង នៅក្នុងអ្វីដែលលោកបានលើកឡើងថា ជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះសព្វាវុធរបស់លោកខាង លិច ដែលបានឱ្យដល់អ៊ុយក្រែន។ លោក ពូទីន បានលើកឡើងបែបនេះនិយាយទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសវៀតណាម មួយថ្ងៃបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយមេដឹកនាំរបស់ប្រទេសនេះគឺលោក គីម ជុងអ៊ុន (Kim Jong Un)។ បណ្តាប្រទេសលោកខាងលិច បានចោទកូរ៉េខាងជើងថាជារដ្ឋផ្ដាច់ការ ដោយសារតែការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន ដើម្បីផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយចាត់ទុកទំនាក់ទំនងដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងនេះ…

អ្នកនាំពាក្យក្រសួងបរិស្ថានបំភ្លឺចំពោះការបង្ហោះវីដេអូលើបណ្តាញសង្គម ចោទ ប្រកាន់លើមន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ

ភ្នំពេញ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃសុក្រទី២១ ខែ មិថុនា ឆ្នាំ២០២៤នេះថា ក្នុងពេលថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួន ដែលបានបង្ហោះវីឌីអូ និងរូបភាពចោទ ប្រកាន់មកលើមន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យថាចាំយកលុយឡើងភ្នំគិរីរម្យ មិនលើកលែងសូម្បីព្រះសង្ឃ ហើយស្ពានឆ្លងកាត់ក៏ទ្រុឌទ្រោម ខុសពីភ្នំបូកគោ និងលក់សំបុត្រមិនមានថ្ងៃខែឆ្នាំចុះត្រឹមត្រូវ ជារឿងធ្វើឱ្យសាធារណជន មានការភាន់ច្រឡំលើការអនុវត្តភារកិច្ច របស់មន្រ្តីប្រចាំការនៅតំបន់នោះ។ អ្នកនាំពាក្យរូបនេះថ្លែងថា ជាក់ស្តែងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទទួលសិទ្ធិឱ្យប្រមូលចំណូលបណ្តោះ អាសន្ន លើការលក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» បានអនុវត្តន៍តាមប្រកាសអន្តរក្រសួង រវាងក្រសួងបរិស្ថាន និងក្រសួង សេដ្ឋកិច្ច…

បើមិនមានការប្រែប្រួលទេ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា លើកទី១ ដើម្បីសម្រាំងបេក្ខជន នឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៤

ភ្នំពេញ÷ក្រោយពីបានសិក្សា និងរៀបចំការងារបច្ចេក ទេស ជាច្រើនដំណាក់កាលរួចមក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាត្រូវបានកំណត់នៅខែកក្កដា ឆ្នាំ២០២៤។ ដើម្បីពិនិត្យលើវឌ្ឍនភាព និងតម្រង់ទិសការងារបន្ថែម លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នារសៀលថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សាជាច្រើនរូប។ កិច្ចប្រជុំនេះ…

ចលនាតស៊ូប្រដាប់អាវុធមីយ៉ាន់ម៉ាថា របបយោធាបានបំពានបទឈប់បាញ់ដែលចិនសម្របសម្រួល

ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានចោទប្រកាន់របបយោធាថាបានរំលោភលើបទឈប់បាញ់ ដែលសម្របសម្រួលដោយប្រទេសចិន ម្តងហើយម្តងទៀតនៅភាគខាងជើងនៃប្រទេសក្នុងខែនេះ ព្រម ទាំងបណ្តាលឱ្យជនស៊ីវិលមីយ៉ាន់ម៉ាស្លាប់ និងរបួសជាច្រើននាក់។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានលូកដៃសម្របសម្រួលឱ្យមានបទឈប់បាញ់មួយរវាងរបបសឹក និងចលនា តស៊ូប្រដាប់អាវុធ ឈ្មោះថា «សម្ព័ន្ធភាតរភាពត្រីភាគី» នៅក្នុងខែមករាបន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែ ដែលបានជម្លៀសប្រជាជនជាងកន្លះលាននាក់នៅជិតព្រំដែនភាគខាងត្បូងរបស់ចិន។ បទឈប់បាញ់នោះ នាំឱ្យសម្ព័ន្ធភាពដែលបង្កើតឡើងដោយកងទ័ពរំដោះជាតិតាអាំង (TNLA) កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពអារ៉ាកាន (AA) កាន់កាប់ទឹកដីជាច្រើនដែលខ្លួនវាយដណ្តើមបាននៅភាគខាងជើងរដ្ឋសាន (Shan)។ ក្រុមចលនាតស៊ូប្រដាប់អាវុធនេះនិយាយថា កងទ័ពរបបសឹកកាលពីថ្ងៃពុធ ទី១៩ មិថុនាបានបើកការវាយ ប្រហារតាមអាកាសលើទឹកដីដែលកងទ័ពតាអាំង…

You missed