(ភ្នំពេញ) ៖យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី០៤ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការថយចុះចំនួន ០,៣១ម៉ែត្រ។
ខណៈដែលស្ថាននីយជលសាស្រ្តផ្សេងមានការកើនឡើង។
ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅក្រចេះនៅសល់ ១៧,៥៤ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់លួង បានកើនកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៣,៥៨ម៉ែត្រ ៕